អូស្ត្រាលី៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានប្រកាសគម្រោងដាំដើមឈើថ្មីប្រមាណ ១ពាន់លានដើម ដែលជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយពីប្រភពព័ត៌មាន Futurism ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩។

រូបតំណាង

រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការប៉ាន់ស្មានថា គម្រោងដាំដើមឈើនេះនឹងប្រើពេលយូរ រហូតដល់ឆ្នាំ ២០៥០ ដែលគេសន្មត់ថាជាឆ្នាំបញ្ចប់នៃគម្រោង។  បើគម្រោងនេះជោគជ័យមែននោះ វានឹងអាចទប់ស្កាត់បញ្ហាធំៗបានជាច្រើន។ តួយ៉ាងវានឹងអាចលុបបំបាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ១៨លានតោនក្នុងមួយឆ្នាំ និងធ្វើឲ្យអត្រានៃការបំភាយធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមការប្រសាសន៍របស់លោក Thomas Crowther ដែលជាអ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន ETH Zurich បានថ្លែងថា “ដើមឈើជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។ គាត់បន្តថា គម្រោងដាំដើមឈើមួយពាន់លានដើមរបស់ប្រទេសអូស្ត្រាលី ជាការចាប់ផ្តើមដ៏ល្អវិសេសវិសាលមួយ។

លោក Crowther បន្ថែមថា "វាគឺជារឿងដ៏ល្អមួយនៅពេលដែលមនុស្សទាំងអស់គ្នាបានចូលរួមធ្វើវា។ ជាទូទៅមនុស្សម្នាក់ៗតែងតែមានភាពរីករាយនៅពេលដែលពួកគេមានដើមឈើជុំវិញបរិវេណដែលពួកគេរស់នៅ។ មិនតែប៉ុណ្ណោះ ដើមឈើបានដើរតួនាទីយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពខ្យល់ ទឹក និងម្ហូបអាហារផងដែរ"៕  

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]