ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញវីដេអូ តារាសម្តែងវ័យក្មេងប្អូនស្រីពៅ ពិសី ត្រូវបានចោរចូលគាស់ទូដែក អស់លុយរាប់ម៉ឺនដុល្លារនៅក្នុងនោះ ធ្វើឲ្យមហាជនជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង។

តាមរយៈវីដេអូមួយនេះ នាងក៏បានរៀបរាប់ទាំងសោកស្តាយថា ចោរបានចូលគាស់តាមរយៈបង្អួចដែក រួចក៏ចូលមកយកទូដែកដែលនៅក្នុងផ្ទះ មកយកគាស់យកប្រាក់ជិត២ម៉ឺនដុល្លារនៅក្នុងនោះ និងទ្រព្យសម្បត្តិមួយចំនួនគ្មានសល់បន្តិចសោះតែម្តង។

ក្រោយពីបានទទួលបានដំណឹងនេះ មហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បតិ្តដ៏មានតម្លៃរបស់ក្រុមគ្រួសារនាងយ៉ាងខ្លាំង ដែលត្រឹមរយៈពេលដ៏ខ្លី ត្រូវបាត់អស់រាប់ម៉ឺនដុល្លារបែបនេះ។

ទន្ទឹមនឹងនេះដែរ វីដេអូខ្លីៗរបស់នាងក៏បានធ្វើឲ្យមហាជនក្តុកក្តួល និងមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានចូលរួមសោកស្តាយ ដល់ក្រុមគ្រួសារបស់តារាវ័យក្មេងរូបនេះ ដែលបានបាត់បង់ប្រាក់គ្មានសល់ ដោយសារតែស្នាដៃចោរយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាវ័យក្មេងប្អូនស្រីពៅ ពិសី
តារាវ័យក្មេងប្អូនស្រីពៅ ពិសី
តារាវ័យក្មេងប្អូនស្រីពៅ ពិសី
តារាវ័យក្មេងប្អូនស្រីពៅ ពិសី
ពៅ ពិសី តារាសម្តែង ជីងលីន
តារាវ័យក្មេងប្អូនស្រីពៅ ពិសី
ពៅ ពិសី ត្រូវចោរចូលគាស់ផ្ទះ
ពៅ ពិសី ត្រូវចោរចូលគាស់ផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]