អាមេរិក៖  អតីតជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់លំដាប់ពិភពលោក Mike Tyson បានប្រាប់រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់អ្នកសារព័ត៌មាន។

យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា លោក Mike Tyson វ័យ៥២ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា លោកធ្លាប់បានព្យាយាមឱ្យប្រាក់ទៅអ្នកថែរក្សាសួនសត្វចំនួន ១ម៉ឺនដុល្លារ ដើម្បីចង់មានឱកាសវាយជាមួយនឹងសត្វស្វាឪយក្សខ្នងពណ៌ប្រាក់មួយក្បាល ព្រោះតែវាបានគំរាមកំហែង ឬធ្វើបាបដល់សត្វស្វាឪដទៃទៀត។

លោកបាននិយាយថា រឿងនេះបានកើតឡើងតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ ខណៈពេលដែលលោក Mike Tyson និងអតីតភរិយាលោកអ្នកនាង Robin Givens កំពុងតែដើរកម្សាន្តនៅក្នុងសួនសត្វមួយកន្លែងក្នុងទីក្រុងញូវយ៉ក។ ស្រាប់តែលោកបានឃើញសត្វស្វាឪយក្សខ្នងពណ៌ប្រាក់មួយក្បាល បានគំរាមកំហែងធ្វើបាបដល់សត្វស្វាឪដទៃទៀត។

«នៅពេលដែលយើងកំពុងដើរសំដៅទៅទ្រុងសត្វស្វាឪ យើងបានឃើញសត្វស្វាឪយក្សខ្នងពណ៌ប្រាក់មួយក្បាល កំពុងគំរាមកំហែងធ្វើបាបសត្វស្វាឪដទៃទៀត។ វាពិតជាមានអំណាចខ្លាំងណាស់។ ដូច្នេះខ្ញុំក៏ស្នើថានឹងផ្តល់ប្រាក់ដល់អ្នកថែរក្សាសួនសត្វចំនួន ១ម៉ឺនដុល្លារ ដើម្បីឱ្យគេបើកទ្រុងនោះឡើង ហើយខ្ញុំនឹងវាយវាឱ្យណាណីយកតែម្តង។ ប៉ុន្តែត្រូវបានអ្នកថែរក្សាសួនសត្វបដិសេធនឹងសំណើមួយនេះ។»

ហេតុនេះលោកមិនបានវាយជាមួយនឹងសត្វស្វាឪយក្សខ្នងពណ៌ប្រាក់មួយក្បាលនោះទេ។

រឿងរ៉ាវនេះពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោក Mike Tyson ជាអ្នកស្រលាញ់សត្វតាំងតែពីដើមមកម្ល៉េះ ពោលគឺលោកធ្លាប់ចិញ្ចឹមសត្វខ្លា សត្វព្រាប និងសត្វជាច្រើនប្រភេទផ្សេងទៀត៕

ទស្សនារូបភាពនៅខាងក្រោម៖

Mike Tyson និងសត្វស្វាឪយក្សខ្នងពណ៌ប្រាក់
សត្វខ្លារបស់ Mike Tyson
Mike Tyson
សត្វខ្លារបស់ Mike Tyson
Mike Tyson និងអតីតភរិយាលោកអ្នកនាង Robin Givens
សត្វខ្លារបស់ Mike Tyson
Mike Tyson និងសត្វស្វាឪយក្សខ្នងពណ៌ប្រាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]