ថៃ៖ កំពូលតារាសម្តែងស្រី Chompoo Araya មានកូនប្រុស ២ នាក់រួចហើយ តែនាងមិនដែលភ្លេចពីការមើលថែទាំសម្រស់របស់ខ្លួនឯងនោះទេ ទោះបីជាមានការងារជាប់រវល់យ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈក៏ដោយ។

ជាក់ស្តែងកាលពីសប្តាហ៍មុននេះ នាងក៏ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងបារីសប្រទេសបារាំង ដើម្បីចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូតដ៏ល្បីប្រចាំឆ្នាំផងដែរ។ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ពណ៌សក់របស់តារាសម្តែងស្រីរូបនេះ ពិតជាស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង។ ហើយជាទូទៅ គេក៏ឧស្សាហ៍ឃើញនាងផ្លាស់ប្តូរពណ៌សក់ជាញឹកញាប់ ដោយសុទ្ធសឹងតែជាម៉ូតសក់កំពុងតទាន់សម័យទំនើបផងដែរក្នុងឆ្នាំថ្មី ឆ្នាំ ២០១៩ នេះ។

ដូច្នេះសម្រាប់អ្នកដែលចូលចិត្តលេងខ្លួន ជាពិសេសគឺចូលចិត្តលេងស្ទាយ៍ពណ៌សក់ប្លែកៗនោះអាចយកគំរូតាមពណ៌សក់របស់ Chompoo បាន មួយម៉ូតណាក៏ស្រស់ស្អាត និងទាក់ភ្នែកដែរ។

ហើយក្រោយពេលលេងស្ទីលពណ៌សក់ជាច្រើនម៉ូតបែបនេះ ប្រាប់គេថាតារាសម្តែងស្រីរូបនេះមានកូន២នាក់រួចមកហើយក៏គេមិនចង់ជឿដែរ ព្រោះស្អាតហើយស៊ិចស៊ីខ្លាំងបែបនេះ៕ 

តោះចង់ដឹងពណ៌ម៉ូតសក់របស់ Chompoo ស្រស់ស្អាត និងមានពណ៌អ្វីខ្លះដែលនាងនិយមលាបនោះ យើងមកតាមដានទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo
ពណ៌សក់របស់ Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]