កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញនេះ ទូរទស្សន៍ tvN បានធ្វើការចាក់ផ្សាយកម្មវិធី Seoulmate 2 ដោយក្នុងនោះមានវត្តមានរបស់ តារាស្រីសម្រស់ក្មេងជាងវ័យ Sandara Park ជាមួយនឹងពិធីករ Kim Young Chul និងពិធីការិនី Kim Sook។

នៅក្នុងកម្មវិធី Kim Sook បានសួរទៅកាន់ Sandara អំពីវីដេអូចម្រៀងចាស់មួយបទរបស់នាង គឺបទ Kiss ដែលចេញតាំងពីឆ្នាំ ២០១០។ 

Sandara បាននិយាយថា វាគឺជាបទចម្រៀងទោលរបស់នាង ហើយក្នុងនោះក៏មាន ឈុតថើបជាមួយនិង តារាប្រុសល្បីឈ្មោះ Lee Min Ho ផងដែរ។ Lee Min Ho គឺជាតារាប្រុស ដែលមានប្រជាប្រិយភាពខ្លាំងណាស់ ក្នុងប្រទេសហ្វីលីពីន។

ពួកគេមើលវីដេអូចម្រៀងនោះ រហូតដល់ឈុតបញ្ចប់។ ភ្លាមៗនោះ Sandara ស្រាប់តែដាច់ចិត្តទម្លាយការពិតមួយថា នាងបានថើប Lee Min Ho ប្រហែលជា ៥០ដងឯណោះ ទម្រាំតែថតត្រូវ។ 

សម្ដីរបស់នាង ធ្វើឲ្យក្រុមការងារផ្ទុះសំណើចយ៉ាងខ្លាំង ក្រោយមកទើបនាងបកស្រាយថា កាលនោះនាងនៅក្មេង មិនទាន់មានបទពិសោធន៍សម្ដែងច្រើន ជាពិសេសនោះគឺ នាងមិនចេះថើបទេ ហើយនៅទីនោះ ក៏មានមនុស្សច្រើនទៀត៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព Lee Minho
រូបភាព SanDara
រូបភាព Lee Minho
រូបភាព SanDara
រូបភាព SanDara និង Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]