ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះយុវជនរបស់ម៉ាឡេស៊ី ១-០ កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ AFF U-22 LG Cup 2019 នៅឯទីលានពហុកីឡដ្ឋានជាតិ។

ក្រុមជម្រើសជាតិកម្ពុជា (រូបភាព: FFC Cambodia)
កីឡាករ សាត រ៉ូស៊ីប (រូបភាព: FFC Cambodia)

៣ពិន្ទុដំបូងដ៏សំខាន់នេះ កើតឡើងពីគ្រាប់បាល់ហ្វ្រីឃីកពីចម្ងាយយ៉ាងល្អរបស់កីឡាករ សាត រ៉ូស៊ីប។ ឱកាសគ្រាប់បាល់ហ្វ្រីឃីករបស់កម្ពុជា កើតឡើងបន្ទាប់ពីកីឡាករលេខ ១៩ Muhammad Haqim របស់ម៉ាឡេស៊ីបានបង្កកំហុសទៅលើប្រធានក្រុមរបស់កម្ពុជា គឺកីឡាករ អ៊ន ចាន់ប៉ូលីន។ ក្រោយមក លោកអាជ្ញាកណ្តាលជនជាតិវៀតណាមបានផ្តល់បាល់ហ្វ្រីឃីកទៅក្រុមកម្ពុជា ដែលមានកីឡាករ២រូប ជាអ្នករ៉ាប់រងបាល់នេះគឺ កីឡាករ សាត រ៉ូស៊ីប និងកីឡាករមួយទៀត គីមហេង។

កីឡាករសាត រ៉ូស៊ីប បានបញ្ចប់បាល់ហ្វ្រីឃីកនេះយ៉ាងល្អ អមដោយសំឡេងហ៊ោរកញ្ច្រៀវយ៉ាងកក្រើករបស់អ្នកគាំទ្រពេញបរិវេណពហុកីឡដ្ឋានជាតិ៕

សូមទស្សនាវីដេអូគ្រាប់បាល់របស់ សាត រ៉ូស៊ីបនៅខាងក្រោមនេះ៖ 

ក្រុមជម្រើសជាតិកម្ពុជា (រូបភាព: FFC Cambodia)
ក្រុមអ្នកគាំទ្រជម្រើសជាតិកម្ពុជា (រូបភាព: FFC Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]