ថៃ៖ ជាការពិត ការលេងខ្លួនក៏ត្រូវដើរតាមសម័យកាលផងដែរ មិនត្រូវឲ្យដដែលៗ គ្រប់តែពេលនោះទេ គឺត្រូវតែថ្មីប្លែក និងលេចធ្លោជានិច្ច ក្នុងក្រសែភ្នែកមហាជន។

ក្នុងនោះ បច្ចុប្បន្នគេសង្កេតឃើញថា តារាភាគច្រើន ចាប់ផ្តើម នាំគ្នាជ្រួលជ្រើមលេងស្ទីលចិញ្ចើមបែបធម្មជាតិ តែបែបសិតបាស់ៗ នៅខាងដើម។ ចំពោះការលេងចិញ្ចើមបែបនេះ មើលទៅឃើញក្មេង និងទាក់ទាញ ជាជាងលេងបែបក្រាស់ៗ ដូចកាលពីជំនាន់មុន ដែលឃើញចាស់ជាងអាយុខ្លាំងណាស់។

យ៉ាងណាមិញ ការគូសចិញ្ចើមបែបនេះដែរ គឺមិនត្រូវគូសចិញ្ចើម នៅខាងមុខក្រាស់ៗនោះទេ គឺគេសិតរោមចិញ្ចើមតែម្តង តែប្រសិនបើមិនសូវមានចិញ្ចើម គេបន្ថែមជាមួយនឹង ម៉ាស្តារ៉ា ដើម្បីឲ្យឃើញមានរោមចិញ្ចើម ហើយបន្ទាប់មក នៅខាងចុង​ គេគូសស្តើងៗ ឬគ្រាន់តែគូសឲ្យឃើញទម្រង់តែប៉ុណ្ណោះ។

ដូច្នេះប្រិយមិត្ត អាចប្តូរលេងស្ទីលចិញ្ចើមបែបថ្មីនេះបាន ពិតជាឃើញស្រស់ស្អាតខ្លាំង!!

ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី
ស្ទាយ៍គូសចិញ្ចើមបែបថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]