ភ្នំពេញ៖ ការបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតប្រចាំខែដល់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុជូនប្រជាជនខ្មែររាប់ម៉ឺននាក់ ឥទ្បូវនេះកាន់តែមានភាពងាយស្រួលតាមរយៈកម្មវិធី ផាយ ផេ (Pi Pay)។
លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានថ្លែងថា ភាពជាដៃគូរវាងក្រុមហ៊ុន ផាយ ផេ និងក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត អេ អាយ អេ នេះបង្ហាញពីគំរូមួយ ដែលបច្ចេកវិទ្យាចល័តជួយឲ្យប្រជាជនកម្ពុជាងាយស្រួលក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។
លោកបានឲ្យដឹងថា៖ 

«កាលពីមុន ម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន អេ អាយ អេ ក្នុងប្រទេសកម្ពុជា ត្រូវចំណាយពេលក្នុងការទៅកាន់ទីតាំងជាក់លាក់មួយ ដើម្បីបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតរបស់ខ្លួនប្រចាំខែ ប៉ុន្តែជាមួយនឹងភាពដៃគូពេលនេះ ផាយ ផេ បានជួយឲ្យការទូទាត់ងាយស្រួល និងរហ័សជាងមុន។ នេះជារឿងដ៏ចាំបាច់មួយដែលក្រុមហ៊ុននានាប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័តដ៏ទូលំទូទាយ ដើម្បីលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ តាមរយៈការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ដំណោះស្រាយដល់ការប្រើប្រាស់សេវានានា ដូចជាសេវាធានារ៉ាប់រងអាយុជីវិតនេះជាដើម ខ្ញុំជឿជាក់ថាមនុស្សជាច្រើននឹងចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងទទួលបានអត្ថប្រយោជន៍ជាច្រើន»។
ផាយ ផេ (Pi Pay) និង អេ អាយ អេ (AIA) សហការគ្នា

ផាយ ផេ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដល់ប្រជាជនកម្ពុជារាប់សែននាក់។ ក្រៅពីការទូទាត់ទំនិញ និងសេវាកម្មនានា ដែលរួមមានការដឹកជញ្ជូន ចាក់សាំង ទិញសំបុត្រ ភោជនីយដ្ឋាន និងការកម្សាន្តផ្សេងៗ អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ អាចប្រើប្រាស់កម្មវិធីពិសេសៗជាច្រើនដូចជា ការទូទាត់ថ្លៃទឹកភ្លើង និងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ។
លោក ផូកូនី បានបន្ថែមទៀតថា៖ 

«ស្របពេលដែលវិស័យធានារ៉ាប់រងមានការរីកចម្រើនលូតលាស់ ហើយមនុស្សជាច្រើនបានយល់ច្បាស់ពីសារៈសំខាន់នៃការរៀបចំផែនការសម្រាប់ថ្ងៃអនាគត ដូច្នេះក្រុមហ៊ុន ផាយ ផេ ពិតជារំភើបក្នុងការគាំទ្រដល់ផលិតផល និងសេវាកម្មផ្សេងៗ ដែលជួយដល់របៀបរបស់នៅរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេសឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា»។

ចាប់តាំងពីការដាក់ដំណើរការក្រុមហ៊ុនជាផ្លូវការកាលពី២ឆ្នាំមុន ផាយ ផេ បានបង្កើនភាពងាយស្រួល និងរហ័សក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ពីរសែនប្រាំមុឺននាក់ នៅទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែនាំមុខគេក្នុងវិស័យទូទាត់មិនប្រើក្រដាសប្រាក់នៅកម្ពុជា។ ជាមួយនឹងការផ្ទេរប្រាក់ជាង មួយរយសែសិបលានដុល្លារ តាមរយៈកម្មវិធី ផាយ ផេ បានធ្វើឲ្យ ផាយ ផេ ក្លាយជាកម្មវិធីទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដ៏ជោគជ័យជាងគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ កម្ពុជា បានជួយការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៧ តាមរយៈការផ្ដល់នូវប័ណ្ណសន្យារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទ ដែលជួយគាំទ្រដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ក្នុងករណីម្ចាស់ប័ណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬមានរបួសស្នាមធ្ងន់ធ្ងរ។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន អេ អាយ អេ សូមចូលទៅកាន់គេហទំព័រ៖ www.aia.com.kh/en/index.html
ដើម្បីស្វែករកព័ត៌មានថ្មីៗរបស់ ផាយ ផេ សូមទាញយកកម្មវិធី ផាយ ផេ ពី Google Play Store និង Apple Store និងចូលទៅកាន់ទំព័រហ្វេសប៊ុក៖ www.facebook.com/pipayapp/ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]