ភ្នំពេញ៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតទល់នឹងម៉ាឡេស៊ី ១-០ នៅកីឡដ្ឋានជាតិអូឡាំពិកអំបាញ់មិញនេះ។ 

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំ ធ្វើបានយ៉ាងល្អ បន្ទាប់ពីតង់ទី ១ បញ្ចប់ទៅក្នុងលទ្ធផល ០-០។ ឈានចូលដល់តង់ទី២ កម្ពុជានៅតែមានឱកាសក្នុងការគ្រប់គ្រងបាល់ជាបន្តបន្ទាប់ រហូតដល់នាទីទី ៦២ កីឡាកររបស់កម្ពុជាទទួលបានឱកាសបាល់ហ្វ្រីឃីក ហើយកីឡាករ សាត រ៉ូហ្ស៊ីប បានទាត់បញ្ចូលទីពីចំងាយយ៉ាងល្អ។ 

លទ្ធផលរក្សារហូតចប់ការប្រកួត កម្ពុជាទទួលបាន ៣ពិន្ទុពីប្រកួតទី១ និងឈរនៅកំពូលតារាងពូល B ជាបណ្តោះអាសន្ន។

កីឡាករ សាត រ៉ូហ្ស៊ីប (រូបភាព : FFC Cambodia)
លទ្ធផលកម្ពុជា ១-០ ម៉ាឡេស៊ី(រូបភាព : FFC Cambodia)

គួរបញ្ជាក់ថា ក្រុមយុវជនជម្រើសជាតិកម្ពុជា នឹងត្រូវបន្តជួបក្រុមយុវជនមីយ៉ាន់ម៉ា នៅថ្ងៃទី ២០ ខែកុម្ភៈ មុននឹងជួបឥណ្ឌូណេស៊ី នៅថ្ងៃទី ២២ ខែកុម្ភៈដែលជាប្រកួតចុងក្រោយក្នុងពូល B៕

កាលវិភាគប្រកួតរបស់ក្រុមយុវជនជម្រើសជាតិកម្ពុជា(រូបភាព : FFC Cambodia)
ក្រុមអ្នកគាំទ្រកម្ពុជា (រូបភាព : FFC Cambodia)
លទ្ធផលក្រោយបញ្ចប់ការប្រកួត (រូបភាព : FFC Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]