ភ្នំពេញ៖ នៅពេលនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក I Can See Your Voice Cambodia កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រក្រោយពីចាក់ផ្សាយទើបតែបានពីរសប្តាហ៍តែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ កម្មវីធីដ៏ប្លែកមួយនេះ មានការចូលរួមពីកំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ធ្វើជាតារាកិត្តិយសនៅក្នុងកម្មវិធី។

ក្នុងនោះដែរ លោក ណុប បាយ៉ារិទ្ធ បានជ្រើសយកបេក្ខនារីម្នាក់ ដែលជាតារាលាក់សម្លេងចុងក្រោយ ថារូបនាងពិតជាមានសម្លេងពីរោះ សម្រាប់ច្រៀងរួមជាមួយលោក នៅវគ្គចុងក្រោយនៃកម្មវិធីបាន។

តួយ៉ាង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បេក្ខនារីដែលលោក ណុប បាយ៉ារិទ្ធ ជឿជាក់និងទុកចិត្តថា ជាតារាមានសម្លេងពីរោះ គឺពិតជាត្រឹមត្រូវ ហើយមិនត្រឹមតែប៉ុណ្ណោះ តារាលាក់សម្លេងរូបនោះ ថែមទាំងធ្វើឲ្យលោក ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែកដោយសារតែសម្លេងដ៏សែនពីរោះ របស់នាងផងដែរ។

ទោះជាយ៉ាងណាក្តី តារាលាក់សម្លេងចុងក្រោយរូបនេះ មិនត្រឹមតែធ្វើឲ្យលោក ណុប បាយ៉ារិទ្ធ ភ្ញាក់ផ្អើលនោះទេ នាងថែមទាំងធ្វើឲ្យអ្នកវិភាគទាំង៥ដួង ក៏ដូចជាមហាជន ស្ទើរតែដាច់ចង្កេះផងដែរ ព្រោះថារូបនាង មានការតែងខ្លួនបែបសាមញ្ញៗរបៀបស្រុកស្រែទេ ក៏ប៉ុន្តែបើនិយាយពីសម្លេងពីរោះកប់តែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

កម្មវិធី I can see your voice
កម្មវិធី I can see your voice
កម្មវិធី I can see your voice

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ