កូរ៉ខាងត្បូង៖ កាលពីសប្តាហ៍មុននេះ ផលិតកម្មយក្ស JYP ទើបតែបញ្ចេញនូវក្រុមចម្រៀងនារីបង្កើតថ្មីរបស់ខ្លួន ឈ្មោះថា ITZY ជាមួយនឹងបទ «DALLA DALLA» ដែលសមាជិកស្រីស្រស់ទាំង៥ដួងថ្មីថ្មោងនេះ ទទួលបានការគាំទ្រមិនធម្មតាឡើយពីសំណាក់មិត្តៗយុវវ័យ ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនធំផ្សេងទៀត ក៏មានការព្រួយបារម្ភផងដែរ ចំពោះអនាគតរបស់ក្រុមចម្រៀងរៀមច្បង TWICE ដោយពួកគេខ្លាចថាខាងផលិតកម្ម នឹងទុកតារាស្រីទាំង៩ដួងនេះចោល មិនសូវជាយកចិត្តទុកដាក់បញ្ចេញចម្រៀងថ្មីឲ្យដូចមុន។

ដោយឡែក ភាពព្រួយបារម្ភរបស់អ្នកគាំទ្រក៏ត្រូវបានរលាយបាត់អស់ទៅវិញ ក្រោយខាងផលិតកម្ម JYP បានចេញប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ដោយថា៖ «ក្រុមចម្រៀងនារី TWICE កំពុងតែព្យាយាមធ្វើការយ៉ាងយកចិត្តទុកដាក់ ទៅលើអ៊ាល់ប៊ុមថ្មីរបស់ពួកគេ ដែលនឹងត្រូវវិលត្រឡប់មកវិល នៅខែមេសាខាងមុខនេះហើយ។ ហើយបច្ចុប្បន្ននេះផងដែរ ពួកគេក៏ទើបតែបញ្ចប់ការថត MV ថ្មី និងបន្តផ្តោតសំខាន់ទៅលើការបញ្ចប់អាល់ប៊ុមទាំងមូលរបស់ពួកគេផងដែរ»។

គួរំឮកផងដែរថា រយៈពេល៥ខែមកហើយ ដែលTWICE បានបញ្ចេញអាល់ប៊ុមចុងក្រោយរបស់ពួកគេ «Yer Or Yes» កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ហើយដំណឹងវិលត្រឡប់មកវិញជាថ្មីរបស់ស្រីស្រស់ទាំង៩ដួងនេះ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនស្ទើរនោះទេ៕ 

ក្រុមចម្រៀងនារី TWICE
ក្រុមចម្រៀងនារី ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]