ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលរៀបចំជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២២ឆ្នាំ AFF U-22 Championship ដោយប្រើប្រាស់ទីលានស្មៅសិប្បនិម្មិត នៃកីឡដ្ឋានជាតិដើម្បីរៀបចំព្រឹត្តិការណ៍នេះទាំងស្រុងតែម្តង។

ពហុកីឡដ្ឋានជាតិ
វាលស្មៅសិប្បនិម្មិតនៅកីឡដ្ឋានជាតិ

ស្រាប់តែកាលពីព្រឹកមិញនេះ មានការចែកចាយតៗគ្នាជាច្រើនពីសំណាក់អ្នកគាំទ្រកីឡាបាល់ទាត់ ទាំងជាតិនិងអន្តរជាតិ អំពីការរិះគន់ទៅលើគុណភាពស្មៅសិប្បនិម្មិត នៃទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹកដែលក្រុមការងារកីឡាខ្មែរឡូតទទួលបាន គឺមានការបន្ទោសទៅលើស្មៅសិប្បនិម្មិតនេះតែម្តងដែលធ្វើឱ្យកីឡាករទាំងអស់ងាយនឹងធ្លាក់ទម្រង់លេង, ងាយរងរបួសផងដែរ។ បើតាមមតិខ្លះពីអ្នកលេងហ្វេសប៊ុកនៅបរទេសបានលើកឡើងថា៖ “ហេតុអ្វីនៅលើទីលានមានគ្រាប់អីខ្មៅៗនោះ? ជាលើកទី១សម្រាប់ខ្ញុំដែលឃើញវា”។ ដោយឡែកនៅលើ Twitter វិញក៏មានការរិះគន់អំពីបញ្ហានេះដែរ។

ការប្រកួតរវាងវៀតណាម និងហ្វីលីពីននៅកីឡដ្ឋានជាតិ
សាររិះគន់ខ្លះៗនៅលើ Twitter
សាររិះគន់ខ្លះៗនៅលើ Facebook
ការប្រកួតរវាងវៀតណាម និងហ្វីលីពីននៅកីឡដ្ឋានជាតិ

គួរបញ្ជាក់ថា វាលស្មៅនៃកីឡដ្ឋានជាតិ ត្រូវបានផ្លាស់ប្តូរពីស្មៅធម្មជាតិទៅជាស្មៅសិប្បនិម្មិត កាលពីឆ្នាំ ២០១៥កន្លងទៅ។ ទីលាននេះត្រូវបានប្រើប្រាស់យ៉ាងមមាញឹកសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជាច្រើននៅកម្ពុជា រាប់បញ្ចូលទាំងប្រកួតជម្រុះវើលខាប់ , ជម្រុះពានរង្វាន់ទ្វីបអាស៊ី, ព្រឹត្តិការណ៍បាល់ទាត់កម្រិតតំបន់ផងដែរ។ 

លើសពីនេះទៅទៀត វាលស្មៅនៃកីឡដ្ឋានជាតិត្រូវបានក្រុមមួយចំនួននៅលីគកំពូលខ្ចីដើម្បីប្រើប្រាស់ធ្វើជាទឹកដីរបស់ក្លិបផងដែរ។ ទោះជាបែបណាក្តី ជឿជាក់ថាវាលស្មៅនៃកីឡដ្ឋានជាតិអាចនឹងផ្លាស់ប្តូរស្មៅនាពេលខាងមុខ ស្របពេលដែលក្លិបនីមួយៗចាប់ផ្តើមមានកីឡដ្ឋានរបស់ខ្លួនបណ្តើរៗ៕

ការប្រកួតមិត្តភាព Cambodia All Star នៅកីឡដ្ឋានជាតិ
ការប្រកួត MCL នៅកីឡដ្ឋានជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]