ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងពីរដួងជ្រកក្រោមផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងអ្នកនាង សុគន្ធ និសា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញតារាទាំងពីរដួងនេះ យកបទរបស់ខ្លួនដែលល្បីកាលពីជាង១០ឆ្នាំមុន មានចំណងជើងថា “ហេតុផលត្រូវបញ្ចប់” មកច្រៀងលើឆាកតន្ត្រីរួមគ្នាម្តងទៀត។

យ៉ាងណាមិញ សម្រាប់ការបកស្រាយបទចម្រៀងមួយបទនេះ របស់អ្នកទាំងពីរផងដែរ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររំភើប និងពេញចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ពួកគេយកបទដ៏ពីរោះនេះ មកច្រៀងម្តងទៀតនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែជក់ចិត្តបន្ថែមទៀតនោះ អ្នកទាំងពីរថែមទាំងបង្ហាញភាពផ្អែមផ្ហែមជាមួយគ្នាលើឆាក ដែលធ្វើឲ្យអ្នកគាំទ្រឃើញបែបនេះ មិនអាចទប់សម្លេងគាំទ្រ និងស្ទើរតែលើសជាតិស្ករទៅហើយ៕

តោះកុំឲ្យខាតពេកយូរ ចង់ដឹងថាអ្នកទាំងពីរបកស្រាយបទនេះបែបណានោះ ទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និងសុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ