ហ្វីលីពីន៖  មនុស្សជាច្រើនកុះករបានឈរឱបដៃសម្លឹងហេតុការណ៍ចម្លែកមួយ ដោយស្មានថាបុរសម្នាក់កើតកូន តែតាមពិតផ្ទុយស្រឡះ។

ប្រភពព័ត៌មានបានឱ្យដឹងថា នារីម្នាក់ (មានរូបរាងខាងក្រៅដូចប្រុស) បានបែកទឹកភ្លោះកើតកូននៅតាមដងផ្លូវមួយកន្លែងក្នុងប្រទេសហ្វីលីពីន។ អ្នកនៅទីនោះមិនបានជួយនាងទេ ផ្ទុយទៅវិញបែរជាម្នាក់ៗឈរឱបដៃសម្លឹងមើល និងយកទូរស័ព្ទថតទៅវិញ។

យោងតាមគណនី Twitter មួយបានឱ្យដឹងថា៖

«មនុស្សម្នានៅទីនោះ គិតថានាងជាប្រុសដែលកំពុងកើតកូន ហើយពួកគេមិនបានជួយនាងទេ  បែរជាយកទូរស័ព្ទថតទៅវិញ។ សំណាងល្អចុងក្រោយ មានបុរសចិត្តធម៌ម្នាក់ជួយនាង និងនាំនាងទៅមន្ទីរពេទ្យ។»

ប្រភពបន្តថា ម្តាយនិងកូនពួកគេមានសុវត្ថិភាពមិនមានគ្រោះថ្នាក់អ្វីទេ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបានរិះគន់ចំៗ ចំពោះអ្នកដែលនៅកន្លែងកើតហេតុថា ពួកគេជាមនុស្សអត់ចិត្ត មិនចេះជួយគ្នានោះទេ។ អ្នកខ្លះបានបញ្ចេញមតិថា ពួកឈរឱបដៃមើលសុទ្ធតែជាពួកចោលម្សៀត៕

ទស្សនារូបភាពនៅខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]