ម៉ាឡេស៊ី៖ កាលពី២ឆ្នាំមុន លោក Sinar Harian ធ្លាប់ជាអ្នកធ្វើការមានប្រាក់ខែថេរម្នាក់ក្នុងរោងចក្រ។ តែក្រោយមកគាត់បានបោះបង់ការងារនោះដោយមិនមានការសោកស្តាយអ្វីបន្តិច ព្រោះគាត់ចង់ឈោងចាប់ក្តីស្រមៃរបស់គាត់ និងធ្វើវាឱ្យក្លាយជាការពិត។

ក្រោយលាលែងពីការងារភ្លាម គាត់បានសម្រេចចិត្តយកប្រាក់ដែលគាត់សន្សំទាំងប៉ុន្មានទៅវិនិយោគ លើការដាំម្នាស់ក្នុងចំការរបស់គាត់ដែលមានក្រឡាផ្ទៃមិនដល់ ១ហិចតាផង។

យោងតាមប្រសាសន៍របស់លោក Sinar បាននិយាយថា "ខ្ញុំបានយកប្រាក់សន្សំ ដែលបានមកពីកន្លែងធ្វើការចាស់ទៅទិញគ្រាប់ពូជផ្លែម្នាស់ប្រភេទ MD2 ពីឈ្មួញម្នាក់ក្នុងខេត្ត Simpang Renggam។ ចាប់ផ្តើមដំបូង ខ្ញុំបានយកគ្រាប់ពូជផ្លែម្នាស់សរុប ២ពាន់គ្រាប់ទៅដាំ ហើយវាត្រូវចំណាយពេលសរុប ១២ខែទំរាំវាទុំ។ ពេលវាទុំល្អ ខ្ញុំបានព្យាយាមលក់វាទៅឲ្យអ្នកស្រុកដែលដើរកាត់ចំការ" ។

លោក Sinar Harian

លោក Sinar បានបញ្ជាក់បន្ថែមថា បើផ្លែម្នាស់លូតលាស់ល្អ អាចមានទម្ងន់ ដល់ ២គីឡូក្រាម ឫហួសនេះក៏មាន  ហើយគាត់អាចលក់បានចំណូលចាប់ពី មួយពាន់ ទៅ ពីរពាន់ដុល្លារក្នុងមួយសប្តាហ៍។

ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មលក់ម្នាស់របស់គាត់កាន់តែរីកចម្រើនរហូតដល់ផ្លែម្នាស់ពូជ MD2 ដែលគាត់បានដាំផ្ទាល់ដៃនេះមានទីផ្សារខ្ពស់ អាចលក់ចេញគ្រប់រដ្ឋទូទាំងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីទៀតផង។

លោក Sinar បន្តថា "ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន មនុស្សម្នាជាច្រើនបានបាក់មកទិញផ្លែម្នាស់របស់ខ្ញុំ ព្រោះពួកគេមានជំនឿថា ម្នាស់ជានិមិត្តរូបនៃភាពរុងរឿងសម្បូរសប្បាយ"។

សព្វថ្ងៃ លោក Sinar ពិតជាមានភាពរីករាយ និងពេញចិត្តមុខជំនួញដាំម្នាស់នេះខ្លាំងមែនទែន។ គាត់សង្ឃឹមថា មុខរបរនេះនឹងបន្តរីកចម្រើនរឹតតែខ្លាំងនាពេលខាងមុខ៕​

ផ្លែម្នាស់ពូជ MD2 របស់លោក Sinar Harian
លោក Sinar Harian និង អតិថិជន
លោក Sinar Harian នៅចំការម្នាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]