ភ្នំពេញ៖ ការងារគ្រប់យ៉ាងទទួលបាននូវភាពជោគជ័យ មនុស្សម្នាក់ៗត្រូវតែមានការតស៊ូខ្លាំងនៅក្នុងជីវិត ទើបធ្វើឲ្យការងារគ្រប់យ៉ាងដែលយើងប្រាថ្នា ទទួលបាននូវការសម្រេចជោគជ័យ ទោះបីជាការងារនោះមានភាពលំបាក ឬមានឧបសគ្គយ៉ាងណាក្តី។

នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ ឃើញថាមានមនុស្សជាច្រើនខិតខំប្រឹងប្រែងរកស៊ីរៀងៗខ្លួន ទោះបីជាពេលខ្លះពួកគេត្រូវធ្វើការហត់ អស់កម្លាំង និងធ្វើឡើងយ៉ាងលំបាកយ៉ាងណាក្តី ក៏ប៉ុន្តែទាំងនេះក៏ជាការខិតខំដ៏គួរឲ្យសរសើរមួយរបស់ពួកគេ ជាង ការដែលទៅសុំគេ។

ជាក់ស្តែង មួយរយៈពេលនេះឃើញថា បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើ បងប្រុសម្នាក់ដែលជាជនពិការ បានខិតខំប្រឹងប្រែងរកស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលយ៉ាងខ្លាំង ក្រោយឃើញការខិតខំរបស់លោក។ 

លោកមឿន ចាន់ណា

ទន្ទឹមនឹងនេះដែរ ខាងក្រុមការងារ ខ្មែរឡូត ក៏បានធ្វើការចុះទៅសាកសួរ ក៏ដូចជាផ្តិតយកទិដ្ឋភាពដោយផ្ទាល់ នៅក្នុងគេហដ្ឋានរបស់លោក ដែលរស់នៅ និងរកស៊ីតែម្នាក់ឯង ទាំងដែលខ្លួនពិការដៃទាំងសងខាង យ៉ាងគួរឲ្យអាណិត។

លោកមឿន ចាន់ណា ក៏បានប្រាប់ខាងក្រុមការងារយើង ពីដំណងដើមទងនៃការរកស៊ី ខិតខំជាប្រចាំរបស់លោក និងប្រវត្តិត្រួសៗ នៅក្នុងការបាត់បង់ដៃទាំងគូ ក្លាយខ្លួនទៅជាជនពិការយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះលោក ក៏បានផ្ញើសារលើទឹកចិត្ត ដល់ជនពិការដែលបាក់ទឹកចិត្ត កុំអស់សង្ឃឹមនៅក្នុងជីវិតផងដែរ។

លោកមឿន ចាន់ណា

តាមរយៈសម្តីពិត ដែលលោកបានប្រាប់មកកាន់ ខ្មែរឡូតថា កាលដើមឡើយលោកជាមនុស្សមា្នក់ដែលមានរាងកាយ រឹងមាំ មានដៃគ្រប់គ្រាន់ ក៏ប៉ុន្តែដោយសារតែជីវភាពគ្រួសារលំបាក ត្រូវការប្រាក់ លោកក៏បានសម្រេចចិត្តធ្វើជាជាងផ្សាដែកឲ្យគេ។ នៅពេលវេលាកាលនោះ លោកក៏បានជួប រឿងហេតុឆក់ខ្សែភ្លើង  ពេលកំពុងតែផ្សាដែក ខណៈពេលនោះមានគេ ដឹកមកមន្ទីរពេទ្យភ្លាមៗ។ 

ក៏ប៉ុន្តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក្នុងរយៈពេល១សប្តាហ៍ធ្វើឲ្យដៃរបស់លោករលួយ ទើបខាងមន្ទីរពេទ្យសម្រេចចិត្តថា កាត់ដៃទាំងគូរបស់លោកតែម្តង។ចាប់ពីពេលនោះមក លោកក៏បានក្លាយខ្លួនទៅជាជនពិការ ត្រឹមរយៈពេលដ៏ខ្លី ស្របពេលដែលលោកមានវ័យទើបតែ ២៣ឆ្នាំប៉ុណ្ណោះ។ 

បន្ទាប់ពីធ្លាក់ខ្លួនពិការយ៉ាងដូច្នោះ លោកក៏ចាប់ផ្តើមមានគំនិត ថាធ្វើអ្វី រកស៊ីអ្វីដើម្បីរកប្រាក់ផ្ទាល់ខ្លួន ជាងការដើរសុំទាន និងធ្វើអំពើមិនល្អ ឲ្យសង្គមស្អប់ខ្ពើម។ ដូច្នោះលោកក៏បានចាប់ផ្តើមធ្វើការLive លក់ផលិតផលជាច្រើន ជាបន្តបន្ទាប់ រហូតធ្វើឲ្យមហាជន មានចិត្តអាណិត ក៏ជួយទិញលោកគ្រប់គ្នា។

លោកមឿន ចាន់ណា ពេលLiveលក់
លោកមឿន ចាន់ណា ពេលLiveលក់

បើងាកមកនិយាយពីផលលំបាក ការរស់នៅរបស់លោកនាពេលបច្ចុប្បន្ននេះ ពិតជាលំបាកខ្លាំង ព្រោះថាត្រូវរស់នៅតែម្នាក់ឯង ត្រូវទៅទិញបាយហូប ស្លៀកពាក់ដោយខ្លួនឯងទាំងអស់ សូម្បីតែការរកស៊ីរបស់លោកវិញ ក៏ត្រូវធ្វើការLive លក់តាមបណ្តាញសង្គម នៅពេលដែលមានអ្នកអាណិតជួយទិញ លោកក៏បានធ្វើការខ្ចប់ដាក់ថង់ សរសេរឈ្មោះអតិថិជន និងជិះម៉ូត ដឹកឲ្យគេដោយខ្លួនឯង (សម្រាប់នៅទីក្រុងភ្នំពេញ) ទាំងពិបាក។

មិនត្រឹមតែប៉ុណ្ណោះលោក ក៏បានរៀបរាប់ថា នៅពេលដែលLive លក់ ក៏ដូចជាពេលដែលខ្លូនធ្លាក់ខ្លួនក្លាយជាជនពិការ លោកក៏ត្រូវបានមនុស្សជាច្រើនមិនពេញចិត្ត ស្អប់ខ្ពើម សើចចំអក នៅពេលដែលនិយាយរឿងខ្លួនទៅប្រាប់គេផងដែរ។ តែទោះជាយ៉ាងណាក្តី ក៏លោកនៅតែខិតខំប្រឹងប្រែង មិនយកសម្តីរបស់ពួកគេមកគិតនោះទេ។

លោកមឿន ចាន់ណា ពេលខ្ចប់អីវ៉ាន់ជូនអ្នកទិញ
លោកមឿន ចាន់ណា ពេលខ្ចប់អីវ៉ាន់ជូនអ្នកទិញ
សកម្មភាពលោកមឿន ចាន់ណា ពេលយកអីវ៉ាន់ជូនភ្ញៀវ

ជាចុងក្រោយលោកក៏បាន ធ្វើការលើកទឹកចិត្តដល់ជនពិការទាំងអស់ ដែលបាក់ទឹកចិត្ត ខ្មាស់គេយ៉ាងដូច្នោះថា៖«មនុស្សម្នាក់មិនមែនកើតមកក្លាយជាអ្នកមាន ឬដឹងច្បាស់ពីវាសនារបស់ខ្លួននោះទេ គឺមានតែការតស៊ូ ហើយការតស៊ូទាំងនោះក៏គង់ឲ្យយើងទទួលបានភាពជោគជ័យនៅក្នុងថ្ងៃណាមួយ ដូច្នោះសម្រាប់បងៗ ឬប្អូនៗដែលពិការ ជិះរទេះ ពិការដៃ ក៏អាចលេងហ្វេសប៊ុក រកមើលថាតើជនពិការអាចធ្វើអ្វីបាន យើងក៏អាចធ្វើបានដូចគេដែល ដូចជាការបើករកស៊ីធ្វើការLive វីដេអូលក់ដូចលោកយ៉ាងដូច្នោះដែរ។ ទោះបីជាពិការមែនពិត តែចិត្ត និងគំនិតរបស់យើងមិនពិការនោះទេ យើងត្រូវតែខិតខំតស៊ូពុះពារគ្រប់ឧបសគ្គ»។

ដូច្នោះបើសិនជាប្រិយមិត្តទាំងអស់គ្នាចង់ជួយ ដល់លោកអាចជួយជាវជាស្បែកជើង ដើម្បីឲ្យលោកមានកម្លាំងចិត្តបន្ថែមនៅក្នុងការរកស៊ីបន្តទៀត តាមរយៈផេកហ្វេសប៊ុក Channa លក់ស្បែកជើង 

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

គណនីហ្វេសប៊ុករបស់លោក
សកម្មភាពលោកមឿន ចាន់ណា ពេលយកអីវ៉ាន់ជូនភ្ញៀវ
សកម្មភាពលោកមឿន ចាន់ណា ពេលយកអីវ៉ាន់ជូនភ្ញៀវ
សកម្មភាពលោកមឿន ចាន់ណា ពេលយកអីវ៉ាន់ជូនភ្ញៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]