(ភ្នំពេញ)៖ ជាការពិត លោកតា ផ្លុង មឿក ដែលជាអ្នកចម្រៀងអាយ៉ៃជើងចាស់ ក្នុងទសវត្សរ៍៧០-៨០ បានទទួលមរណភាព នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈនៅរសៀល ថ្ងៃច័ន្ទ ទី ១៨ ខែកុម្ភៈនេះ សាកសពរបស់លោកតា នឹងត្រូវបូជា នៅទីតាំង វត្ត​ស្វាយ​ពពែ នៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ តែអ្វីដែលមហាជន ធ្វើការកត់សម្គាល់នោះ គឺក្នុងពិធីបុណ្យសពរបស់លោកតា មានសភាពស្ងាត់ជ្រងំ មិនសូវមានសិល្បករមកចូលរួមច្រើននោះទេ ជាហេតុធ្វើឱ្យអ្នកជិតខាង មានអារម្មណ៍អាណិតអាសូរដល់ក្រុមគ្រួសារលោកតា​ ជាខ្លាំង ព្រោះមើលទៅកំសត់ ឯកា ខណៈទស្សនិកជនមួយចំនួនចោទជាសំនួរថា ប្រហែលជាអ្នកសិល្បៈភាគច្រើន មមាញឹកនឹងការងារ ឬមិនបានដឹងពីដំណឹងមរណភាព លោកតា ឬយ៉ាងណា។

អ្នកចូលរួមបុណ្យបានសរសេក្នុងបណ្ដាញញ Facebook ខ្លួនថា «បីថ្ងៃហើយ តែពិធីបុណ្យនៅតែស្ងាត់ជ្រាប ស្អែកដល់ថ្ងៃបូជាហើយ ថ្ងៃច័ន្ទផង ប្រហែលគ្មានអ្នកទៅចូលរួមទេ»។ កាលដែលបាន ជ្រាបនូវដំណឹងនេះហើយ ទស្សកជនក្នុងបណ្តាញសង្គមបានសម្តែងនូវ អារម្មណ៍អាណិតអាសូវជាខ្លាំង ព្រមទាំងបានសំណូមពរជាពិសេសឱ្យសិល្បករ-សិល្បការិនី ទាំងអស់ ចូលរួមបូជាសពរបស់លោក តាផ្លុង មឿក ឱ្យបានគ្រប់ៗគ្នាផង តាមដែលបានធ្វើបាន ព្រោះនេះប្រៀបបាននឹងការជូនដំណើរលោកតា ជាលើកចុងក្រោយ»។

លោកតា ផ្លុង មឿង ត្រូវបានគេដឹងថា កាលដែលោកនៅមានជីវិត លោកគឺជាតារាសម្តែងអាយ៉ៃល្បីជាងគេ ជាមួយលោកតាសាឡាត់អ្នកចម្រៀងអាយ៉ៃ ជើងចាស់ដូចគ្នា ហើយរឿង ដែលធ្វើឲ្យទស្សនិកជនសើចចុកពោះគឺ រឿងកំប្លែងរឿង «តាភោគ»។ លោកតា ក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈអាយ៉ៃ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សា សង្កាត់ទន្លេបាសាក់។ លោកតា បានទទួលមរណៈភាព នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]