បារាំង៖ កីឡាករ Neymar Jr បានរៀបចំពិធីខួបកំណើតរបស់ខ្លួនប្រកបដោយភាពសប្បាយរីករាយ នៅឯភោជនីយដ្ឋានមួយនាទីក្រុងប៉ារីស។ ពិធីខួបកំណើតទី២៧ របស់ Neymar រៀបចំឡើងយ៉ាងអធិកអធម និងមានភ្ញៀវចូលរួមសុទ្ធតែជាបុគ្គលល្បីៗ គ្រូបង្វឹក បុគ្គលិក និងកីឡាកររួមក្រុមរបស់ Neymar នៅ PSG ផ្ទាល់ផងដែរ។

Neymar និងភ្ញៀវថ្ងៃខួបកំណើត

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺកំពូលកីឡាករល្បីដែលជា Idol របស់ប្រិយមិត្តស្នេហាវិស័យបាល់ទាត់ភាគច្រើន ក៏ពូកែកូរមិនធម្មតាដែរ។ ជាក់ស្តែងក្នុងវីដេអូខាងក្រោមនេះ គេសង្កេតឃើញកីឡាករ Neymar , Mbappe រួមនឹងកីឡាករ Dani Alves ជាដើមបានឡើងកូរ រាំច្រៀង ដែលមើលទៅសប្បាយរីករាយ និងគួរឱ្យអស់សំណើចយ៉ាងខ្លាំង៕

ចង់ដឹងថាកីឡាករល្បីៗទាំងនេះ ពូកែកូរយ៉ាងណានោះ! សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

Neymar និងភ្ញៀវថ្ងៃខួបកំណើត
Neymar និងភ្ញៀវថ្ងៃខួបកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]