ថៃ៖ គ្រូសារដ៏មានសុភមង្គល គឺជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ជាការពិតណាស់ពាក្យថាគ្រួសារយ៉ាងណា ក៏គង់តែមានរឿង ឬបញ្ហាដែលត្រូវប៉ះទង្គិចគ្នាចៀសមិនផុតនោះទេ តែអ្វីដែលសំខាន់ត្រូវយោគយល់ និងអត់ឱនឲ្យគ្នា នេះជាការដោះស្រាយបញ្ហាដែលល្អបំផុត។

តែបើយើងក្រឡេក មកមើលគ្រួសាររបស់តារាសម្តែងប្រុស Ken Teeradeh និងអ្នកនាង Noi Busakornវិញ ឃើញថាគ្រួសារនេះមានតែសុភមង្គល និងភាពកក់ក្តៅ។

គួររំលឹកផងដែរថា លោក Ken និងអ្នកនាង Noi បានរៀបការជាមួយនៅក្នុងឆ្នាំ២០០៨ ដែលពេលនេះមានកូនប្រុស២នាក់ កូនប្រុសច្បងឈ្មោះថា Kun និងកូនប្រុសពៅឈ្មោះថា Jun។

ជាក់ស្តែងតាមការមើលឃើញតាមរយៈកាលផុសរូបនៅក្នុងអ៊ីនស្តារក្រាមបានឲ្យដឹងថា គ្រួសារលោក Ken តែងតែធ្វើដំណើរកម្សាន្តទៅទីកន្លែងផ្សេងៗ ជាគ្រួសារដែលមានតែស្នាមញញឹម ភាពកក់ក្តៅ និងសុភមង្គលយ៉ាងពិតប្រាកកដមែន។

ទៀតសោតថ្មីៗនេះ អ្នកនាង Noi បានផុសរូបជាមួយស្វាមី ដោយភ្ជាប់ជាមួយប្រយោគខ្លី ដែលសម្តែងពីក្តីស្រលាញ់រវាងគ្នានឹងគ្នា ធ្វើឲ្យតារា និងអ្នកគាំទ្រជាច្រើនចូលទៅ Comment សរសើរគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖ 

Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]