ភ្នំពេញ៖ កាលពីពេលកន្លងទៅមុននេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយលេចលឺដំណឹងថាអតីតតារាកំប្លែង នាយចឺម មានទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយនឹងនាយក្តី ក៏ប៉ុន្តែក្រោយមក ក៏មានការបកស្រាយយ៉ាងច្បាស់ថា ពួកគេគ្រាន់តែជាបងប្អូននឹងគ្នាប៉ុណ្ណោះ។

ដើម្បីបញ្ចប់ការសង្ស័យបែបនេះ កាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើល នៅពេលដែលឃើញតារាសម្តែងប្រុសរូបនេះ បានចូលរោងភ្ជាប់ពាក្យជាមួយនឹងអនាគតភរិយា ជាតារាសម្តែងស្រី សុវណ្ណ រ៉ាផា ដែលមានរូបសម្រស់យ៉ាងស្រស់សោភា តែងខ្លួននៅក្នុងថ្ងៃនេះ ជាមួយនឹងសម្លៀកបំពាក់បែបបុរាណ សមគ្នាគួរឲ្យសរសើរ។

មិនត្រឹមតែប៉ុណ្ណោះ នាព្រឹកនេះដែលកម្មវិធីរបស់លោក ក៏បានធ្វើឡើងយ៉ាងអធិកអធម មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងគួ្រសារទាំងសងខាង បានចូលរួមអបអរដល់លោកផងដែរ។

ជាមួយនឹងទិដ្ឋភាព ក៏ដូចជាដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យអ្នកដែលធ្លាប់ថាតារាប្រុសនាយចឺម និងនាយក្តី បានទាក់ទងគ្នា ប្រាកដជាភ្លឺភ្នែកមិនខាន៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

នាយក្តី និងអនាគតភរិយា
នាយក្តី និងអនាគតភរិយា
នាយក្តី និងនាយចឺម
នាយក្តី និងនាយចឺម
នាយក្តី ចូលរោងភ្ជាប់ពាក្យថ្ងៃនេះ
នាយក្តី ចូលរោងភ្ជាប់ពាក្យថ្ងៃនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]