អ៊ីតាលី៖  ក្រុមបាល់ទាត់ Pro Piacenza ក្នុងលីគលំដាប់ទី៣ Serie C របស់អ៊ីតាលី កំពុងស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ ក្រោយចាញ់ក្រុមពាក់កណ្តាលតារាង Cuneo ដោយលទ្ធផល ២០ ទល់នឹង ០។

មុនចូលដល់ការប្រកួតថ្ងៃអាទិត្យម្សិលមិញ  ក្រុម Pro Piacenza បានបោះបង់សិទ្ធិប្រកួតចំនួន ៤ប្រកួតរួចទៅហើយ  ថែមទាំងប្រឈមនឹងការដកចេញពីលីគផងដែរ បើពួកគេមិនចូលរួមនៅប្រកួតបន្ទាប់ទេនោះ។ ដើម្បីចៀសវាងពីការដកចេញពីលីគ ពួកគេក៏ប្រមូលបានក្រុមយុវជនវ័យជំទង់ ៧នាក់មកចូលរួម ហើយកីឡាករវ័យ ១៨ឆ្នាំ ដែលជាប្រធានក្រុមក៏បានកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នទៀតផង។

គួរបញ្ជាក់ថា ក្លិប Pro Piacenza  ទំនងជាបានក្ស័យធន់បាត់ទៅហើយ ដោយសារ មានរាយការណ៍ថា ក្លិបមិនបានបើកប្រាក់ឈ្នួលសម្រាប់កីឡាករ និងបុគ្គលិកតាំងពីខែសីហា ឆ្នាំមុនមកម្ល៉េះ។  ក្លិបនេះបានជំពាក់ប្រាក់ឈ្នួលបុគ្គលិកចំនួនជាង ៥សែនអឺរ៉ូ ហើយសហព័ន្ធបាល់ទាត់អ៊ីតាលីនឹងធ្វើការសម្រេចពីជោគវាសនារបស់ក្លិបនេះ ដែលអាចត្រូវប្រឈមមុខនឹងការបិទចោលតែម្តង៕

ការប្រកួតរវាង Cuneo ជាមួយ Pro Piacenza
កីឡាករទាំង ៧នាក់របស់ក្លិប Pro Piacenza

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]