កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកនិយមចូលចិត្ត តន្រ្តី Kpop កូរ៉េ ប្រាកដជាធ្លាប់បានស្គាល់ ម្ចាស់បទចម្រៀង LOVE SCENARIO ល្បីបំផុតប្រចាំឆ្នាំ ២០១៨ គឺក្រុមចម្រៀងប្រុស iKon របស់ផលិតកម្ម YG ដែលថ្មីៗនេះ មានដំណឹងថា B.I ដែលជាប្រធានក្រុម កំពុងតែសម្រាកព្យាបាលជំងឺ បន្ទាប់ពីធ្វើការវះកាត់រួច។

គួរបញ្ជាក់ផងដែរថា បើតាមសម្ដីរបស់ក្រុមអ្នកគាំទ្រ បានបង្ហាញថា B.I មានជំងឺដុះសាច់ក្នុងបំពង់ក ទំនងជាយូរណាស់មកហើយ។ ក្រោយពីពិនិត្យរួច កាលពីដើមខែកុម្ភៈ បានឲ្យដឹងថា ដុំសាច់ដែលនៅក្នុងបំពង់ករបស់លោក កាន់តែបន្តរីកធំ ដូច្នេះហើយលោកត្រូវធ្វើការវះកាត់ជាបន្ទាន់។

ភ្លាមៗនោះ B.I បាននិយាយប្រាប់អ្នកគាំទ្រថា មុនពេលទៅធ្វើការវះកាត់ លោកមានការភិតភ័យយ៉ាងខ្លាំង ព្រោះតែច្រមុះរបស់លោក ហូរឈាមច្រើន។ អារម្មណ៍របស់លោកពេលនោះ ពិតជាភ័យខ្លាចថា ប្រសិនបើលោកត្រូវស្លាប់ លោកច្បាស់ជាសោកស្ដាយខ្លាំង ព្រោះមានបទចម្រៀងជាច្រើន ដែលលោកមិនទាន់បានបញ្ចេញ។ ដូច្នេះហើយលោកនឹង មិនខ្ជះខ្ជាយពេលវេលាចោលទៀតនោះទេ បន្ទាប់ពីលោកជាសះស្បើយ។

សម្ដីរបស់ B.I ធ្វើឲ្យក្រុមអ្នកគាំទ្រស្ទើរតែស្រក់ទឹកភ្នែក។ ទោះបីជាយ៉ាងនេះក្ដី សារព័ត៌មានកូរ៉េ នៅពុំទាន់បានបង្ហាញអ្វី ទាក់ទងនឹងរឿងនេះនៅឡើយទេ។ ប៉ុន្តែក្រុមអ្នកគាំទ្របានបង្ហោះសារជាច្រើន បន្តបន្ទាប់គ្នាថា B.I បានទទួលការវះកាត់ដោយជោគជ័យហើយ ប៉ុន្តែលោកមិនអាចនិយាយ ឬធ្វើសកម្មភាពអ្វីបានឡើយ រហូតដល់ ១ខែ ទៅ២ខែទៀត៕ 

ទស្សនារូបភាពខាងក្រោម ៖   

រូបភាព B.I
រូបភាព B.I
រូបភាព B.I
រូបភាព B.I
រូបភាព សាររបស់អ្នកគាំទ្រ
រូបភាព សាររបស់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]