ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាហ្វេសប៊ុកចិត្តធម៌ ស្រី អូន ជាក់ជាមិនខាន ក្នុងសកម្មភាពជួយផ្សេងៗ នាពេលកន្លងមកធ្វើឲ្យប្រិយមិត្ត មានការសរសើរដល់ រូបនាងយ៉ាងខ្លាំង។ ដោយមានការគាំទ្រជាមួយនឹង ទង្វើល្អៗជាច្រើនរបស់ខ្លួន នោះធ្វើឲ្យ ស្រីអូន នៅតែបន្តស្វែងរក អ្នកខ្វះខាត ថែមទៀត។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះដែរ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយរូបនេះ បានធ្វើការស្វះស្វែង ដុតដៃដុតជើង ក្នុងរកដៃសិប្បនិមិត្ត ជូនដល់លោកពូម្នាក់ដែលពិការដៃទាំងសងខាង។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាហ្វេសប៊ុកចិត្តធម៌ ស្រី អូន បានឲ្យដឹងថា ការខំប្រឹងរបស់ខ្លួន មិនអត់ប្រយាជន៍នោះទេ ដោយ នាង បានស្វែងរកដៃសិប្បនិមិត្ត ជូនដល់គាត់ដូចដែលបានសន្យា។

ក្រោយពីបានឃើញបែបនេះ ធ្វើមនុស្សមិនតិចនោះទេ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នូវទឹកចិត្តដ៏ធំធេងមួយនេះ ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖  

ស្រី អូន
ស្រី អូន
ស្រី អូន
ស្រី អូន
ស្រី អូន
ស្រី អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]