កូរ៉េខាងត្បូង ៖ ខណៈពេលដែល ក្រុមចម្រៀង BTS កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីបន្តដំណើរ តន្រ្តីទេសចរណ៍ជុំវិញពិភពលោករបស់ខ្លួន កាលពីយប់មិញនេះ សមាជិកក្រុម បាននាំគ្នា Surprise ខួបកំណើតរបស់ J-Hope ដល់បន្ទប់គេង ទាំងកណ្ដាលយប់។

ក្នុងនោះដែរ ពួកគេក៏បានផ្លុំទៀន ថ្ងៃកំណើតជាមួយអ្នកគាំទ្រយ៉ាងរីករាយ តាមរយៈការ Live វីដេអូ។ ប៉ុន្តែភ្លាមៗនោះ នៅពេលដែល សមាជិកក្រុមកំពុងតែរីករាយ អ្នកគាំទ្រដែលកំពុងមើលតាមរយៈវីដេអូ Live បានប្រទះឃើញនារីម្នាក់ បានបើកទ្វារចូលមកក្នុងបន្ទប់របស់ J-Hope។ នាងបានអើតក្បាលចូលមក ព្រមជាមួយនឹងទូរស័ព្ទ ដោយពេលនោះអ្នកគាំទ្រគិតថា នាងជាបុគ្គលិករបស់ផលិតកម្ម។ 

ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន វីដេអូដែលនារីម្នាក់នោះថតបាន ត្រូវបានបង្ហោះនៅក្នុង Instagram របស់នាង ទើបអ្នកគាំទ្រក្រុម BTS ដឹងថា នាងជាហ្វេនរោគចិត្ត។

ភ្លាមៗនោះ ក្រុមអ្នកគាំទ្របានផ្ទុះកំហឹងយ៉ាងខ្លាំង ហើយបានផ្តល់ដំណឹងឲ្យទៅខាងផលិតកម្ម ដើម្បីណាត់វិធានការ ការពារតារារបស់ពួកគេ ព្រោះសកម្មភាពអសីលធម៌ទាំងនេះ របស់ពួកហ្វេនរោគចិត្ត កាន់តែខ្លាំងក្លា ដល់ថ្នាក់ទៅតាមដល់បន្ទប់គេង។ នេះបើតាមវីដេអូដែលបង្ហោះដោយ ហ្វេនរោគចិត្តទាំងនេះ បានបង្ហាញថា ពួកគេមានគ្នាប្រហែលជា ៤ ទៅ៥នាក់ ហើយពួកគេបានឈរត្រៀបត្រា ពាសពេញមុខបន្ទប់របស់ សមាជិកក្រុមម្នាក់ៗថែមទៀតផង។

គោលបំណងរបស់ហ្វេនរោគចិត្តទាំងនោះ គឺចង់ប៉ះពាល់រាងកាយ ឬលួចរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ BTS ហើយតាមថតរូបភាព សកម្មភាពរបស់ពួកគេ ពេលដែលគ្មានសម្លៀកបំពាក់ ឬពេលងូតទឹកជាដើម ដើម្បីយកទៅលក់បន្ត ឬបង្ហោះអួតគេ។ 

ក្រុមអ្នកគាំទ្រសង្ឃឹមថា នឹងមានចំណាត់ការណាមួយពីផលិតកម្មឆាប់ៗនេះ ព្រោះពេលនេះ រឿងនេះកំពុងតែល្បីកក្រើកខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS កំពុង LIVE វីដេអូ
រូបភាព ហ្វេនរោគចិត្ត
រូបភាព ហ្វេនរោគចិត្ត
រូបភាព ហ្វេនរោគចិត្ត
រូបភាព ហ្វេនរោគចិត្ត
រូបភាព ហ្វេនរោគចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]