បារាំង៖ ក្លិប PSG រក្សាជ័យជម្នះរបស់ខ្លួនបន្តទៀតនៅ Ligue1 ក្រោយឈ្នះក្លិប Saint-Etienne ដោយលទ្ធផល ១-០។ គ្រាប់បាល់មួយគ្រាប់របស់ PSG ធ្វើបានសម្រេចដោយកីឡាករវ័យក្មេង Kylian Mbappe ដែលនាំឱ្យ PSG ទទួលបាន ៣ពិន្ទុបន្ថែមទៀត និងស្ថិតនៅកំពូលតារាងដាច់ពីក្រុមលេខ២ Lille ចំនួន ១២ពិន្ទុ។

កីឡាករ Kylian Mbappe

គ្រាប់បាល់យប់មិញ គឺជាការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Dani Alves ដែលជួយឱ្យ Mbappe រកគ្រាប់បាល់ទី១៩ របស់ខ្លួនបានសម្រេច និងឈរនៅលើកំពូលតារាង Top Scorer របស់បារាំងជាបណ្តោះអាសន្ន។

គួរបញ្ជាក់ដែរថា លទ្ធផលដាច់ ១២ ពិន្ទុនេះ ប្រហែលជា PSG អាចក្លាយជាជើងឯកបារាំងបាត់ទៅហើយនារដូវកាលនេះ ស្របពេលដែលក្លិបកំពូលតារាងមួយនេះ មានការប្រកួតដែលនៅសល់ចំនួន ២ប្រកួតបន្ថែមទៀតក្នុងដៃប៉ុណ្ណោះ។

សូមទស្សនាវីដេអូគ្រាប់បាល់របស់ Mbappe ទល់នឹង Saint-Etienne នៅខាងក្រោមនេះ៖ 

កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]