ម៉ាឡេស៊ី៖ ពានលីគកំពូលម៉ាឡេស៊ី Malaysia Super Lig បានឈានមកដល់សប្តាហ៍ទី ៣ ហើយកាលពីយប់មិញនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងអស្ចារ្យនោះគឺកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានរួមចំណែកយ៉ាងច្រើនជួយដល់ក្លិប PKNS យកឈ្នះលើក្លិប Selangor ដោយលទ្ធផល ៤-០។

វឌ្ឍនាកាហ្វឹកហាត់ជាមួយក្លិប PKNS

គ្រាប់បាល់ទាំង ៤គ្រាប់របស់ក្រុម PKNS យប់មិញជាការរួមចំណែកយ៉ាងល្អរបស់ CV29 ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Nick Swirad តែតបញ្ចូលទីបានសម្រេចមួយគ្រាប់នាំមុខនៅតង់ទី១ នៅនាទី២៧។  ដោយឡែកចូលមកកាន់តង់ទី២ កីឡាករ Kpas Sherman ទាត់បាល់បញ្ចូលទីគ្រាប់ទី២ មុននឹងវឌ្ឍនាកាបន្ថែមគ្រាប់ទី៣ នៅនាទី៧៩ និង១គ្រាប់ចុងក្រោយដោយកីឡាករ Romel Morales នៅនាទី៩០ ដែលជាការបញ្ជូនបាល់ដោយកីឡាករ ចាន់ វឌ្ឍនាកា បន្ថែមទៀត៕

ទស្សនាវីដេអូគ្រាប់បាល់ដ៏អស្ចារ្យរបស់ក្លិប PKNS និងគ្រាប់បាល់របស់កីឡាករ ចាន់ វឌ្ឍនាកា៖

Poster របស់ក្លិប PKNS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]