ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានធ្វើឲ្យមិត្តរបស់ខ្លួន ដែលជាតារាសម្តែង និងពិធីការិនីដ៏ល្បីឈ្មោះកញ្ញាគង់ វង្សយ៉ាទី រំភើប និងសប្បាយនៅក្នុងចិត្តយ៉ាងខ្លាំង នៅមុនថ្ងៃកំណើតរបស់នាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីមាឌតូចច្រឡឹង តូតា បានចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បធ្វើឲ្យមិត្តរបស់ខ្លួនរំភើបយ៉ាងខ្លាំង ជាមួយនឹងការSurprise នំខេកមួយ ដ៏មានអត្ថន័យ ជូនដល់ពិធីការិនីស្រីរូបនេះ។

ទន្ទឹមនឹងនេះដែរ អ្នកទាំង២ក៏បានបង្ហាញភាពស្និទ្ធិស្នាលរវាងគ្នា តាមរយៈការថតរូបអោបថើប បញ្ចេញស្នាមញញឹមទៅកាន់គ្នា យ៉ាងសប្បាយរីករាយ។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនេះអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់ តារាស្រីរូបនេះ ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការSurprise ខួបកំណើតទាំងដែលមិនទាន់ដល់ថ្ងៃដល់មិត្ត យ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ាក សែនសូនីតា
គង់ វង្សយ៉ាទី
គង់ វង្សយ៉ាទី
តូតា Surprise ខួបកំណើតគង់ វង្សយ៉ាទី
តូតា Surprise ខួបកំណើតគង់ វង្សយ៉ាទី
តូតា Surprise ខួបកំណើតគង់ វង្សយ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី