កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងស្រី នាង Yoona ហាក់ដូចជា លេចមុខនៅក្នុងកម្មវិធីធំៗ ​និងកម្មវិធីបង្ហាញម៉ូត លំដាប់អន្តរជាតិ​ច្រើនដង។

កាលពីថ្មីៗកន្លងទៅនេះដែរ តារាស្រីរូបនេះ ក៏មានវត្តមាននៅក្នុងកម្មវិធីមួយ ដែលនៅក្នុងកម្មវិធីនោះ សុទ្ធតែតារាល្បីចូលរួមទាំងអស់។ ក្នុងនោះ នាងក៏បានបង្ហាញនូវឈុតម៉ូតសាមញ្ញ តែជាប្រ៊េន និងមានតម្លៃថ្លៃមិនធម្មតាឡើយ។

មិនតែប៉ុណ្ណោះ សូម្បីតែមុខរបស់នាង ក៏ផាត់មុខស្តើងៗដែរ ជាមួយនឹងការលាបភ្នែក ពណ៌ធម្មជាតិស្រស់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏គេគ្រប់គ្នា នៅតែមើលឃើញថា នាងពិតជាស្រស់ស្អាត បែបសុភាពបែបនេះ។

ជាពិសេសហ្វេនៗ ពិតជាពេញចិត្ត នៅពេលនាងតែងខ្លួនសាមញ្ញៗយ៉ាងដូច្នោះ ហើយពួកគេ មិនចង់ឲ្យនាង លេងខ្លួនស៊ិចស៊ី ឬបែបកាចប៉ុន្មានទេ៕

Yoona
Yoona
Yoona
Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]