ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា សិល្បករជើងចាស់ និងជាអតីតអ្នកអាយ៉ៃដ៏មានប្រជាប្រិយភាព លោកតាផ្លុង មឿក បានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យមហាជនជាច្រើន មានការក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំងនៅពេលដែលទទួលដំណឹងមួយនេះ។

នាពេលនេះដែរ ពិធីបុណ្យសពរបស់លោកតា កំពុងតែប្រព្រឹត្តឡើងហើយ ដែលមានការចូលរួមរំលែកទុក្ខ ពីបណ្តាសាច់ញាតិជាច្រើន ជាពិសេសនោះគឺក៏ឃើញមានសិល្បៈករ មួយចំនួន បាននាំគ្នាចូលរួមពិធីបុណ្យ ពោរពេញដោយភាពសោកសៅបំផុត។

មិនត្រឹមតែប៉ុណ្ណោះពួកគេ ក៏បាននាំគ្នាបង្ហាញអារម្មណ៍ ក៏ដូចជាចូលរួមរំលែកទុក្ខ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផងដែរ ស្របពេលដែលសិល្បករ មរតកមនុស្សរស់ បានចាកចេញពីលោកនេះ បន្សល់នៅតែស្នាដៃយ៉ាងដូច្នោះ។

គួររលឹកផងដែរថា លោកតាផ្លុង មឿក បានធ្លាក់ខ្លួនឈឺអស់ពេលជាច្រើនឆ្នាំមកហើយ ទើបពេលនេះទទួលដំណឹងយ៉ាងសោកសៅនៅក្នុងការបាត់បង់លោក ហើយពិធីបុណ្យសពរបស់លោក បានធ្វើឡើងនៅវត្ត ស្វាយពពែ ផងដែរ៕

សូមទស្សនាទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក ខាងក្រោមនេះ៖ 

លោកតាផ្លុង មឿក
លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក
ទិដ្ឋភាពពិធីបុណ្យ លោកតាផ្លុង មឿក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]