អាហ្សង់ទីន៖ ក្រុមគ្រួសារ សាច់ញាតិ រួមនឹងកីឡាករបាល់ទាត់ដែលជាមិត្តភក្តិរបស់កីឡាករ Emiliano Sala រាប់រយនាក់ បានសម្តែងភាពក្រៀមក្រំទុក្ខសោកក្រៃលែង ក្នុងពិធីបុណ្យសពរបស់កីឡាកររូបនេះ។ ក្នុងពិធីនេះផងដែរ គេសង្កេតឃើញក្រុមគ្រួសាររបស់ Sala បានសម្រក់ទឹកភ្នែក ក្តុកក្តួលយ៉ាងខ្លាំងចំពោះការបាត់សមាជិកគ្រួសាររបស់ពួកគេ។

ឪពុករបស់កីឡាករ Sala
ម្តាយរបស់កីឡាករ Sala និងមិត្តរួមក្រុមនៅក្លិប Nantes

មនុស្សរាប់រយនាក់ បានឈរដង្ហែតាមផ្លូវនៃពិធីហែរសព Sala យកទៅបញ្ចុះ ខណៈដែលមិត្តរួមក្រុមរបស់គេនៅក្លិប Nantes កីឡាករ Nicolas Pallois បានមកកាន់ពិធីបុណ្យនេះ និងបានចូលរួមសែងមឈូសរបស់ Sala ផងដែរ។ គេក៏សង្កេតឃើញមានអ្នកគាំទ្រជាច្រើនរបស់ Sala បានពាក់អាវឆ្នូតពណ៌ក្រហមលាយខ្មៅ ជាឯកសណ្ឋានរបស់ក្លិប San Martin de Progreso ដែលជាក្លិបរបស់ Sala ធ្លាប់លេងឱ្យតាំងពីកុមារភាព រហូតដល់រូបគេមានវ័យ ១៥ឆ្នាំ។

កីឡាករ Sala ពេលនៅជាយុវជន
ក្រុមរបស់ Sala កាលនៅជាយុវជន

គួររម្លឹកថា កីឡាករ Emiliano Sala បានបាត់បង់ជីវិតក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះមួយ ពេលធ្វើដំណើរពីទីក្រុង Nantes ប្រទេសបារាំង មកកាន់ទីក្រុង Cardiff ប្រទេសវេលស៍វិញ។ Sala ជាកីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ក្លិប Cardiff City ពោលគឺមានតម្លៃខ្លួនរហូតដល់ ១៨លានដុល្លារ៕

សូមទស្សនារូបភាពនៅខាងក្រោម៖ 

ពិធីបុណ្យសពរបស់ Sala
ពិធីបុណ្យសពរបស់ Sala
ពិធីបុណ្យសពរបស់ Sala
ប្រធានក្លិប Cardiff City
ពិធីបុណ្យសពរបស់ Sala
ពិធីបុណ្យសពរបស់ Sala
ពិធីបុណ្យសពរបស់ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]