បរទេស៖ ព្រះអង្គម្ចាស់ Mohammad Bin Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត កំពុងចាប់អារម្មណ៍ចង់ទិញយកក្លិប Manchester United ដើម្បីប្រជែងជាមួយក្លិប Manchester City ដែលកាន់កាប់ដោយក្រុមហ៊ុន Abu Dahbi។

ព្រះអង្គម្ចាស់ Mohammed Bin Salman

យោងតាម The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed Bin Salman កំពុងសម្លឹងរកមើលឱកាសនៃការចរចាទិញយកក្លិប Manchester United ពីគ្រួសារ Glazer នារដូវក្តៅខាងមុខ ដោយព្រះអង្គបានត្រៀមកញ្ចប់លុយយ៉ាងមហាសាលចំនួនជាង ៥ពាន់លានដុល្លារដើម្បីដាក់សំណើលើតុចរចា។  បើគ្រួសារ Glazer ពិតជាយល់ព្រមលក់ក្លិប Manchester United មែននោះ  ពួកគេនឹងចំណេញប្រាក់ជាង ២,៨ពាន់លានដុល្លារ បន្ទាប់ពីគ្រួសារ Glazer បានទិញយកក្លិបនេះកាលពីឆ្នាំ ២០០៥ ក្នុងតម្លៃមិនដល់ ១ពាន់លានដុល្លារផង។

Glazer Family

តាមពិតទៅ ព្រះអង្គម្ចាស់ Mohammed Bin Salman បានចាប់អារម្មណ៍ចង់ទិញយកក្លិប Manchester United តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគ្រួសារ Glazer ហាក់ដូចជាមិនទាន់មានចំណាប់អារម្មណ៍ចង់លក់ក្លិបនេះឡើយ។ ទោះបីជាបែបណាក៏ដោយ កញ្ចប់លុយយ៉ាងសម្បើមនេះ អាចនឹងបន្ទន់ចិត្ត ក៏ដូចជាមានភាគរយខ្ពស់សម្រាប់ការចរចានេះ។

ដោយឡែកគេជឿថា តម្លៃ ៤,៨ពាន់លានដុល្លារអាចនឹងត្រូវពិចារណាសាជាថ្មី បើសិនជា Manchester United មិនមានកៅអីសម្រាប់ UEFA Champions League រដូវកាលក្រោយ៕ 

កីឡដ្ឋាន Old Trafford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]