កូរ៉េខាងត្បូង៖ គ្រប់តារាចម្រៀងទាំងអស់ ពួកគេមិនមែនមានត្រឹមតែសមត្ថភាព និងទេពកោសល្យខាងផ្នែកសិល្បៈតែប៉ុណ្ណោះទេ ប៉ុន្តែមានជំនាញ និងអាជីពជាច្រើនទៀតដែលពួកគេស្រលាញ់ និងចូលចិត្ត។

ដោយយោងតាមប្រភពព័ត៌មានមួយបានបង្ហាញពីការងារ និងអាជីពផ្សេងៗរបស់ តារាប្រុសស្រី៩រូបប្រសិនបើពូកគេមិនបានក្លាយជាតារាដូចពេលនេះ។ 

ចង់ដឹងថាពួកគេនឹងប្រកបអាជីពអ្វី? តោះ! ទៅទស្សនាទាំងអស់គ្នា៖  

១. Sana ក្រុម(TWICE), Chen ក្រុម(EXO), Jinyoung ក្រុម(GOT7)

ពួកគេទាំង៣ធ្លាប់បាននិយាយថា ពួកគេចង់ក្លាយទៅជាគ្រូបង្រៀនក្មេងកម្រិតបឋមសិក្សា។ ដោយនិយាយបែបនេះមិនបាច់ប្រាប់ ក៏ដឹងដែរថាពួកគេចូលចិត្តក្មេង។  

Sana
Chen
Jinyoung

២. Tae Yang ក្រុម(SF9)

ដោយខ្លួនជាមនុស្សដែលស្រលាញ់ និងចូលចិត្តផ្កា ដូច្នេះហើយប្រសិនបើមិនបានក្លាយជាតារាចម្រៀង Tae Yang នឹងបើកហាងលក់ផ្កា។  

Tae Yang

៣. Jeongyeon ក្រុម(TWICE)

Jeongyeon ធ្លាប់ធ្វើការនៅក្នុងហាងលក់នំប៉័ងមួយកន្លែង។ នាងមានបំណងចង់បើកហាងលក់នំប៉័ងប្រសិនបើមានឱកាស។  

Jeongyeon

៤. Jackson ក្រុម(GOT7)

Jackson ធ្លាប់ធ្វើជាកីឡាករកាប់ដាវ ប្រសិនបើមិនបានចូលប្រឡូកក្នុងវិស័យសិល្បៈលោកនឹងក្លាយទៅជាកីឡាករកាប់ដាវលំដាប់អូឡាំពិក។  

Jackson

៥. Baekhyun ក្រុម(EXO)

Baekhyun ចង់ក្លាយទៅជា Programmer ធ្លាប់មានក្រុមប្រកួតហ្គេម PUBG បានបបួលគេឲ្យចូលរួមនៅក្នុងក្រុមជាមួយគ្នា តែចុងក្រោយ Baekhyun បានបដិសេធ។ 

Baekhyun

៦. D.O ក្រុម(EXO)

D.O ចង់ក្លាយទៅជាកសិករ ដាំដំណាំផ្សេងៗ និងប្រើជីវិតរស់នៅតាមបែបងាយៗធម្មតា។  

D.O

៧. Moonbyul ក្រុម(MAMAMOO)

បើមិនបានធ្វើជាតារា Moonbyul ចង់ក្លាយទៅជាប៉ូលីស។  

Moonbyul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]