ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅពេលដែលជិតដល់ពេលបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិ តារាចម្រៀងល្បីៗជាច្រើន នៅក្នុងផលិតកម្មហង្សមាស តែងតែបញ្ចេញនូវ បទចម្រៀងថ្មីៗជាច្រើន សម្រាប់បម្រើអារម្មណ៍មហាជនប្រុសស្រី ដើម្បីស្តាប់ និងរាំលេងកម្សាន្ត។

តែបើងាកមកនិយាយ ពីតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ វិញ ឃើញថា បទចម្រៀងរបស់លោកតែងតែប្លែកៗ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ មិនថាក្មេង ឬចាស់នោះទេ មិនត្រឹមតែប៉ុណ្ណោះ ចម្រៀងរបស់លោកតែងតែផ្ទុះ មានអ្នកចាក់រាំលេងកម្សាន្តជាច្រើនផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក៏បានបង្ហាញនូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា«អាចក់ អាចែម» ដែលមានអត្ថន័យយ៉ាងប្លែក ចំពោះអ្នកមកធ្វើការ ឬរៀនសូត្រឆ្ងាយស្រុកកំណើត ជាមួយនឹងការនឹកស្រុក នឹកសត្វធ្លាប់ចឹញ្ចឹមផងដែរ។

ក្រោយពីបានស្តាប់អត្ថន័យ និងភ្លេងដ៏ប្លែកនៃបទចម្រៀងរបស់លោក បានធ្វើឲ្យមហាជនជាច្រើន ក៏បានសរសើរដល់លោក គ្រប់គ្នា ដែលបទចម្រៀងថ្មីៗទាំងនោះតែងតែទាក់ចិត្តបណ្តាអ្នកគាំទ្រជានិច្ច៕

សូមស្តាប់ចម្រៀងខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
បទថ្មីរបស់ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ