បរទេស៖ តារាចម្រៀងអាមេរិកលោក Charlie Puth ជាតារាចម្រៀងដែលមានឈ្មោះល្បីល្បាញ និងមានរូបរាងដ៏សង្ហា ជាពិសេសលោកក៏បានធ្លាប់មកធ្វើ Concert នៅប្រទេសកម្ពុជាយើងថែមទៀតផង។

កាលពីថ្ងៃទី១៤ ខែកុម្ភៈតារាចម្រៀងវ័យ២៧ឆ្នាំរូបនេះបានធ្វើអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមទាំងអស់មានការភ្ញាក់ផ្អើលដោយលោកបានផុសរូបមួយសន្លឹកនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន រូបនោះជារូបដែលលោកបានថតជាមួយនារីម្នាក់ ដោយភ្ជាប់ជាមួយពាក្យខ្លីមួយឃ្លាថា « Happy vatentine’s day»។

ដោយយោងតាមរូបថតផ្ទាល់បានឲ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Charlotte Lawrence អាយុ១៨ឆ្នាំ ហើយនាងក៏ជាអ្នកចម្រៀងផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែកុម្ភៈនេះពួកគេបានចូលរួមនៅក្នុងកម្មវិធី Coach Fashion Show ជាមួយគ្នានៅឯទីក្រុង New York។ យ៉ាងណាមិញ អ្នកគាំទ្រក៏បានជូនពរគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ឲ្យស្រលាញ់គ្នាបានយូរ និងមានតែភាពផ្អែមល្ហែម៕

ទស្សនារូបភាពខាងក្រោម៖

រូបដែលCharlie Puth ផុស
Charlie Puth
Charlie Puth
Charlie Puth
Charlotte Lawrence
Charlotte Lawrence
Charlotte Lawrence
រូបភាពចូលរួមកម្មវិធី Coach Fashion Show
រូបភាពចូលរួមកម្មវិធី Coach Fashion Show

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]