កូរ៉េខាងត្បូង៖ ITZY គឺជាក្រុមចម្រៀងនារីថ្មីប្រចាំផលិតកម្ម «JYP Entertainment» ទោះបីជាក្រុមចម្រៀងថ្មីក៏ពិតមែន តែទទួលបានប្រជាប្រិយភាពមិនធម្មតានោះទេពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ ក្រុម ITZY បានចេញបទចម្រៀងដំបូងរបស់ពួកគេមួយបទដែលមានចំណងជើងថា « DALLA DALLA »។ អ្វីកាន់តែពិសេសគឺក្រុមចម្រៀងមួយបទនេះបានក្លាយជាក្រុមចម្រៀងកូរ៉េដែលមានអ្នកទស្សនាចម្រៀងច្រើនជាងគេ នៅក្នុង YouTube ដោយប្រើរយៈពេលត្រឹមតែ ២៤ម៉ោង។

មិនត្រឹមតែប៉ុណ្ណោះ « DALLA DALLA »បានក្លាយជាចម្រៀងដែលជាប់លំដាប់ថ្នាក់លេខ១ក្នុង iTunes នៅតាមបណ្តារប្រទេសមិនតិចជាង១០នោះទេ។​ ក្នុងនោះរួមមាន ជប៉ុន ហុងកុង ថៃ ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបុរី និង ប្រទេសស៊ីប ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង ITZY មានសមាជិកចំនួន៥នាក់ ដែលមានដូចជា Yeji, LiA, Ryujin, Chaeryeong និង Yuna៕

ក្រុម ITZY
ក្រុម ITZY
Yeri
LiA
Ryujin
Chaeryeong
Yuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]