អង់គ្លេស៖  ក្រុម Manchester City បានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ហើយ ក្រោយឈ្នះក្រុម Newport County ៤-១ កាលពីយប់មិញ។ ក្រុម Newport ដែលស្ថិតនៅលីគលំដាប់ទី ៤ របស់អង់គ្លេស បានបង្ហាញខ្លួនយ៉ាងល្អសឹងមិនគួរឱ្យជឿ ក្នុងពានរង្វាន់ FA Cup ដោយបានទម្លាក់ក្រុមខ្លាំងៗជាងខ្លួនដូចជា Leicester City និង Middlebrough ជាដើម ដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួន មុនពេលជួបក្រុមកំពូលតារាង Manchester City។

Newport County vs Manchester City

ទោះជាយ៉ាងណាក៏ដោយ ដំណើរផ្សងព្រេងរបស់ Newport County ត្រូវបានបញ្ចប់ត្រឹមយប់មិញ ដោយគ្រាប់បាល់ ៤គ្រាប់របស់ Manchester City ដែលធ្វើបានសម្រេចដោយកីឡាករ Phil Foden ២គ្រាប់ និងពី Leory Sane និង Riyad Mahrez ម្នាក់មួយគ្រាប់។  បរាជ័យនេះបានធ្វើឱ្យ Newport County បាត់បង់ឱកាសទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់វ័យចំណាស់ជាងគេមួយនេះ បន្ទាប់ពីធ្លាប់ឡើងទៅកាន់វគ្គ ៨ក្រុមលើកចុងក្រោយគេបង្អស់នៅឆ្នាំ ១៩៩០។

Newport County vs Manchester City

គួរបញ្ជាក់ថា ពាន FA Cup បានស្វែងរកឃើញបេក្ខភាព ៤ក្រុមរួចរាល់ហើយសម្រាប់វគ្គ ៨ក្រុមចុងក្រោយរួមមាន Watford, Brighton Hove-Albion, Millwall និង Manchester City ដោយរង់ចាំ ៤ក្រុមបន្ថែមទៀតដែលត្រៀមប្រកួតនៅថ្ងៃបន្តបន្ទាប់៕

សូមទស្សនាវីដេអូខ្លីៗខាងក្រោមនេះ ៖

កីឡាកររបស់ Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]