ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដែលជាចៅស្រីបង្កើតរបស់តារាកំប្លែងនាយកុយ ប្អូនស្រី ជី ឈិងលីន ទទួលបានប្រជាប្រិយភាពនៅក្នុងការគាំទ្រយ៉ាងខ្លាំង ក្រោយពីបានដឹងពីសមត្ថភាពដ៏ល្អ សម្តែងរឿងភាគខ្មែរល្បីៗជាច្រើនទៀត។

ភាពល្បីល្បាញនៅក្នុងការគាំទ្រផ្នែកសិល្បៈសម្តែងរបស់នាង មិនបានប៉ុន្មានផង ស្រាប់តែតារាស្រីវ័យក្មេងរូបនេះ បានបញ្ចេញនូវសមត្ថភាព បូករួមការបន្ថែមអាជីពថ្មីមួយទៀត គឺជាអ្នកចម្រៀង ដែលបានឡើងច្រៀងនៅលើឆាក ទទួលបានការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែង នៅក្នុងការបញ្ចេញសម្លេង របស់តារាវ័យក្មេងរូបនេះ ជាលើកដំបូង ក៏មានការការកោតសរសើរពីសំណាក់មហាជនជាច្រើន ហើយក៏មានអ្នកទស្សនាជាច្រើនពេញចិត្តស្រលាញ់ ថែមទាំងផ្តល់ជាថវិកាជិត៦០០ដុល្លារ ខណៈឡើងច្រៀងជាលើកដំបូងនេះដែរ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្តជាមួយនឹង ការបញ្ចេញសមត្ថភាពរបស់នាង ដែលទោះបីជាមានវ័យក្មេងយ៉ាងណាក្តី ក៏ប៉ុន្តែនាងមានដុងសិល្បៈច្រើន មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖   

តារាវ័យក្មេងជី ឈិងលីន
តារាវ័យក្មេងជី ឈិងលីន
តារាវ័យក្មេងជី ឈិងលីន
តារាវ័យក្មេងជី ឈិងលីន
តារាវ័យក្មេងជី ឈិងលីន
តារាវ័យក្មេងជី ឈិងលីន ឡើងច្រៀងលើឆាក
តារាវ័យក្មេងជី ឈិងលីន ឡើងច្រៀងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន