កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ចាប់តាំងពីកំឡុងឆ្នាំ ២០១៦ មក ក្រុមចម្រៀង Kpop របស់កូរ៉េ BTS បានក្លាយខ្លួនទៅជា ក្រុមចម្រៀងដែលមានមនុស្សចាប់អារម្មណ៍ច្រើន ដោយសារតែអត្ថន័យចម្រៀងប្លែកពីគេ សូម្បីតែសកម្មភាពរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ខុសពីតារាផ្សេង។
ជាការពិតណាស់ រហូតមកដល់ពេលនេះ BTS បានក្លាយជាក្រុមចម្រៀងរបស់ពិភពលោក ដែលអាចរកចំណូលបាន រហូតដល់ទៅ ៨៨ លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៨)។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែហួសចិត្ត និងអស់សំណើចបំផុតនោះគឺ ក្រុមចម្រៀងមួយក្រុមនេះ នៅតែប្រើប្រាស់សម្លៀកបំពាក់រួមគ្នា រហូតអ្នកគាំទ្រមិនអាចស្មានដឹងថា អ្នកណាជាម្ចាស់ពិតប្រាកដឡើយ។
ជាច្រើនលើកច្រើនសាររួចមកហើយ ដែលក្រុមអ្នកគាំទ្របានកក់សម្គាល់ឃើញថា ពួកគេតែងតែប្រើប្រាស់ សម្លៀកបំពាក់ បានយ៉ាងល្អ សាកសមទៅនឹងតម្លៃ ដោយមិនមែនពាក់ត្រឹមតែម្ដង ហើយក៏ចោលនោះទេ។ ជាក់ស្ដែង សូម្បីតែសម្លៀកបំពាក់ ដែលអ្នកគាំទ្រធ្លាប់ទិញជូនជាកាដូ តាំងពីពេលបង្ហាញខ្លួនដំបូង ក៏ពួកគេនៅតែរក្សាទុកដដែល ហើយថែមទាំងចែកគ្នាប្រើប្រាស់ ម្ដងម្នាក់ទៀតផង៕
បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាតើឈុតសម្លៀកបំពាក់ណាខ្លះ ដែលសមាជិកក្រុមទាំង៧ ធ្លាប់បានប្រើប្រាស់រួមគ្នា?
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]