ហុងកុង៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់តារាហុងកុងសាច់ចាំលោក Donnie Yen ឬ កុំកុំ ជាក់ជាពុំខាន។ លោកមិនត្រឹមតែពូកែសម្តែងរឿងវាយគ្នាប៉ុណ្ណោះទេ សូម្បីតែរឿងស្វីតក៏មិនចាញ់ពួកកំលោះៗ ជំនាន់ក្រោយប៉ុន្មានដែរ។

តួយ៉ាង កាលថ្ងៃទី១៤ ខែកុម្ភៈ ត្រូវជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ កន្លងទៅនេះ លោកកុំកុំបាន Surprise ភរិយាលោក (Cecilia Wang) ធ្វើឱ្យហ្វេនជាច្រើនមានការច្រណែននឹងប្រពន្ធលោកជាខ្លាំង។

ដោយក្នុងនោះអ្នកនាង Cecilia បានសរសេរនៅក្នុងបណ្តាញសង្គម Instagram ថា៖

«អរគុណប្តីសម្លាញ់ចំពោះការ Surprise នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះ។ ហើយក៏អរគុណដល់ @jasmineyenofficial និង @jamesyenofficial ផងដែរចំពោះការជួយប្តីខ្ញុំនៅឆ្នាំនេះ!» ។

អ្នកនាង Cecilia បានបង្ហាញថា ប្តីរបស់នាងបាន Surprise នាង ដោយការចម្អិនអាហារដ៏វិសេសវិសាល។

ក្នុងនោះ អ្នកស្រីក៏បានសរសេរបន្ថែមទៀតថា៖

«លោកប្តីបានធ្វើរឿងនេះគ្រប់យ៉ាង។ ស្ងាត់ៗក៏ទៅលួចរៀនធ្វើម្ហូបអស់រយៈពេលយ៉ាងយូរ។ ហើយថ្ងៃនេះគាត់បានចាកចេញពីផ្ទះតាំងពីព្រឹក ដើម្បីទៅផ្សារទំនើប ទិញអីវ៉ាន់ និងរៀបចំការចម្អិនម្ហូប ហើយគាត់ថែមទាំងរៀបចំតុ និងសូម្បីតែឈ្មោះក៏មាននៅលើតុផងដែរ។ ហើយឆ្នាំនេះ អាហារពិតជាអស្ចារ្យ និងឆ្ងាញ់ពិសាក្រៃលែង» ។

អ្នកស្រីបានរៀបរាប់បន្ថែមទៀតថា លោកកុំកុំតែងតែស្វីតបែបនេះ ចាប់តាំងពីពួកគេបានស្រលាញ់គ្នាអស់ ១៦ឆ្នាំមកម្ល៉េះ។

ដោយក្នុងនោះអ្នកស្រីបានសរសេរបន្ថែមទៀតថា៖

«ចាប់តាំងពីពួកយើងរួមរស់ជាមួយគ្នាមក បងតែងតែស្វីតដាក់អូនជានិច្ច មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អូន ថ្ងៃ Anniversary របស់យើង ឬថ្ងៃពិសេសនេះទេ មិនថាបងរវល់យ៉ាងណា ឬនៅទីណានៅក្នុងពិភពលោកនេះ បងនៅតែចងចាំជានិច្ច» ។

យ៉ាងណាមិញ មនុស្សម្នាជាច្រើនបានសម្តែងការពេញចិត្ត និងច្រណែនជាមួយនឹងគូស្នេហ៍មួយគូនេះជាខ្លាំង។

ដោយអ្នកខ្លះបាន Comment បែបលេងសើចថា៖

«តើខ្ញុំអាចខ្ចីប្តីអ្នកស្រីបានបន្តិចទេ ដើម្បីឱ្យគាត់ទៅបង្រៀនប្តីខ្ញុំនូវអ្វីដែលគាត់កំពុងតែធ្វើនេះ» ៕ 

ទស្សនារូបភាពខាងក្រោម៖

ម្ហូបដែលលោកកុំកុំចម្អិន
សារភរិយាកុំកុំបង្ហោះ
ម្ហូបដែលលោកកុំកុំចម្អិន
ម្ហូបដែលលោកកុំកុំចម្អិន
លោកកុំកុំ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]