ខេត្តកំពត ៖ នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ច​រាចរ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧និង១០​នាទីយប់ ថ្ងៃ​ទី​១៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​ផ្ទះសំណាក់​បូ​រី​វ​ឌ្ឍ​នះ​ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

​ករណី​ខាងលើ​បង្ក​ឡើង​រវាងដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិ​ច​ស៊ី​ស​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ ​ព្រះ​ស៊ី​ហ​នុ 2B-9763 បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ពាក់​ផ្លា​ក​លេខ ​កំពត ​1J-4239​ បើកបរ​ដោយ​ឈ្មោះ ណាំ ចាន់​ស៊ា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត បាន​រង​របួសធ្ងន់បាក់ជើង​ខាងឆ្វេង ។

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​កើតហេតុ​បាន​បង្កើនល្បឿន​បើក​រត់គេច​ខ្លួន​មុន​សមត្ថកិច្ច​ចរាចរ​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​បន្សល់​ទុកកាង​មុខ​រថយន្ត​ និង​ផ្លា​ក​លេខ​នៅ​កន្លែង​កើតហេតុ ។​

សមត្ថកិច្ច​ចរាចរបាន​បញ្ជា​ក់ថា រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រីឯ​ម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត ចំណែ​ក​វត្ថុ​តាង​រថយន្ត​បង្ក​ និង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​រក្សា​ទុក​នៅ​អ​ធិការ​នគរបាល​ក្រុង​កំពត និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​តាម​រយះ​ផ្លា​ក​លេខ​ដែល​ជ្រុះ​ជាប់​នឹង​កាង​រថយន្ត​នៅ​កន្លែង​កើតហេតុ ដើម្បី​ហៅ​ម្ចាស់​រថយន្តនោះ​មក​ដោះស្រាយ​គ្នា​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ខាង​មុខ​ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]