រាជធានីភ្នំពេញ ៖ ពេល​នេះ​អតីត​បេក្ខជន Cambodia Idol ដ៏ឆ្នើម​នារ​ដូ​ល​កាល​ទី​១លោក ​សៅ ឧត្តម ​ស្រាប់តែ​មាន​គម្រោង​រៀប​ការ​ពេញ​ច្បាប់​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ក្នុង​ខែកុម្ភៈ​។​ នេះ​ជា​ដំណឹង​ថ្មី​មួយទៀត​ដែល ​កោះសន្តិភាព​ ទទួល​បាន​ពី​ប្រភព​ច្បាស់​ការណ៍ ​។

បើ​តាម​ការណ៍​ឲ្យដឹង​លោក ​សៅ ឧត្តម បុរស​មុខស្រស់​ស្រអែម​ខ្មៅ​មាន​ប្រភព​មក​ពី​ខេត្តស្វាយរៀង​បាន​ត្រូវ​គេ​អះអាង​ថា ​រៀប​ការ​ក្រោម​ច្បាប់​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​ ខាង​មុខហើយ ​។

​ពិធីសូត្រមន្ត​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ហើយ​ស្អែក​ឡើង​រៀប​ពិធី​ផ្សេង​ៗ​តាម​ការ​គ្រោងទុក​ ។ ​ពិធីជប់លៀង​នា​ពេល​ល្ងាច​ដែល​គេ​រំពឹង​ថា​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស ​និង​តារា​ជា​ច្រើន​នឹង​ធ្វើ​ក្នុង​បរិ​វេន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដួង​ ។

​គូ​ភរិយា​ថ្មី​នេះ​ឃើញ​ថា​ សម​គ្នា​ល្អ​នៅ​ពេល​បានឃើញ​រូបភាព​បង្ហោះ​ដោយលោក ​សៅ ឧត្តម​ អ្នក​ណា​ៗ​ក៏សរសើរ​ និង​ជូនពរ​គ្រប់​គ្នា​ក្រោយ​តារា​សម្លេង​ផ្អែម​ថ្នម​រកបាន​គោលដៅ​ជីវិតបង្កើតជាគ្រួសារ១ ​។

សូមបញ្ជាក់ផងដែរថា លោក សៅ ឧត្តម​ ជា​បេក្ខជន​ឆ្នើម​កាល​ប្រឡង​ចម្រៀង​ដោយ​លោក​បាន​ឆ្លង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រពេល​នោះ​លោក​ឈ​រក្នុង​លំដាប់​ជើង​ខ្លាំង​រួម​មានម្ចាស់ពាន ​នី រតនា និងលោក ម៉ៅ ហា​ជី ដោយ​អ្នក​លើក​ ។​ ក្រោយ​ប្រឡង​លោក​ក៏ងាក​ច្រៀង ​និង​ផលិត​ចម្រៀង​តាម​យូ​ធូប​ហើយក៏​ឧស្សាហ៍​លេចមុខ​ និង​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​អិ​ល​ឌី​ផងដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម