(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពី អាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្រិតសម្ពាធទាប (លើផ្ទៃដី) បាននិងកំពុងគ្របដណ្តប់លើកម្ពុជា។ ទន្ទឹមនេះ ខ្យល់មូសុងឦសានក៏បានចុះខ្សោយ។

ក្រសួងធនធានទឹក បានបន្ថែមទៀតថា លក្ខណៈបែបនេះ នឹងបង្កឲ្យសីតុណ្ហភាពនៅកម្ពុជា (ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ) បន្តកើនឡើងបន្តិចបន្ថែមទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមាន៖

* សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ៣៥-៣៦°C

* សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៥-២៦°C។

លើកលែងតែខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែល៖

* សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ៣០-៣២°C

* សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២០-៦២°C។

ជាមួយគ្នានោះ ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ ខែកុម្ភៈ ផ្នែកខ្លះនៃបណ្តាខេត្ត ដែលស្ថិតនៅតំបន់វាលទំនាប ភាគកណ្តាល តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ធ្លាក់បន្តិចបន្តួច។ ដូច្នេះក្រសួង សូមអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន នៅពេលមេឃរកកលភ្លៀង៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]