ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ កម្មវិធីពិព័រណ៍ថៃ និងបរទេស នឹងដាក់តាំងផលិតផលក្នុងតម្លៃទាប ហើយមានគុណភាពល្អ និងជាផលិតផលនាំយកមកពីម្ចាស់ម៉ាក និងអ្នកផលិតជាច្រើនដោយផ្ទាល់ផងដែរ។ 

នៅក្នុងពិព័រណ៍នេះក៏នឹងមានដូចជា Business Matching សម្រាប់អ្នកដែលត្រូវការអ្នកចែកចាយបន្ត និងដៃគូរកស៊ី ដើម្បីលក់ផលិតផលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានការដាក់តាំងលក់ផលិតផលជាច្រើនប្រភេទដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ អាហារ សម្ភារៈតុបតែងផ្ទះ គ្រឿងទេស និងផ្សេងៗទៀត ហើយក៏នឹងមានការប្រគំតន្ត្រីរបស់តារាចម្រៀងកម្ពុជា និងតារាថៃ ដែលមានភាពល្បីល្បាញនោះគឺលោក James Kitkasem McFadden។ 

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០១៩ នេះការតាំងពិព័រណ៍នឹងប្រព្រឹត្តិធ្វើឡើងនៅសាលតាំងពិព័រណ៍កោះពេជ្រក្នុងកម្មវិធី Best Buy 2019 "Factory Outlet" ។

មកជួបជាមួយតារាសម្តែងល្បីក្នុងរឿង «វង្វេងភ្លើង» ដែលនឹងមកបកស្រាយបទចម្រៀងពីរោះៗឱ្យបងប្អូនបានស្តាប់កំដរអារម្មណ៍ព្រមទាំងមានការរៀបចំជាកម្មវិធីកម្សាន្តខ្លីៗ ពិសេសៗ សម្រាប់អ្នកទាំងអស់គ្នា៕

កុំភ្លេចជួបគ្នានៅទីក្រុងកោះពេជ្រ ចាប់ពីម៉ោង 9ព្រឹក​ ដល់ម៉ោង9យប់ ល្ងាចតទៅ!

#BestBuyCambodia
#BestBuy2019
#FactoryOutlet 

កម្មវិធី Best Buy 2019 "Factory Outlet"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]