ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាចម្រៀងប្រុស ពោះម៉ាយលោក យ៉ែម សំអូន ជាក់ជាមិនខាន។

បើទោះបីជាជីវិតគ្រួសារ មិនមានភាពជោគជ័យក៏ពិតមែន ប៉ុន្តែតារាចម្រៀងប្រុស និងសម្ដែងរូបនេះ មានភាពជោគជ័យយ៉ាងខ្លាំងក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះដែរ គេតែងសង្កេតឃើញថា ការរស់នៅជាជីវិតឯកជនរបស់លោក យ៉ែម សំអូន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់តារាៗជួរមុខដទៃនោះទេ ។

យ៉ាងណាមិញ កាលពីយប់មិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក យ៉ែម សំអូន បានបង្ហោះចែកចាយវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដែលលោកទទួលបានពាក្យជូនពរ និងនំខេក ដែលត្រូវបានមិត្តសិល្បៈករ-សិល្បៈការិនី ក៏ដូចជាមិត្តរួមការងារជាច្រើន បានរៀបចំ Surprise លោក មុនថ្ងៃកំណើត ទាំងដែលតារាប្រុសរូបនេះ កំពុងតែបំពេញការងារនៅក្នុងកម្មវិធីមង្គលការមួយកន្លែង យ៉ាងភ្ញាក់ផ្អើលតែម្តង។

នៅក្នុងនោះផងដែរ តារាប្រុសពោះម៉ាយ លោក យ៉ែម សំអូន ក៏បានសរសេរសាររៀបរាប់ដែរថា៖

«នំខួបកំណើត ទី៧ ហើយ ដែលខ្ញុំទទួលបាន ទាំងមិនទាន់ដល់ថ្ងៃខួបរបស់ខ្ញុំផង អរគុណទឹកចិត្តដល់ក្រុមការងារ ដោយបេះដូង Daraentertainment តន្ត្រីសម័យ យ៉ែមសំអូន សម្រាប់ការ Surprise នំខួបកំណើតដល់ខ្ញុំ ចង់និយាយថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់» ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

យ៉ែម សំអូន
យ៉ែម សំអូន
យ៉ែម សំអូន
យ៉ែម សំអូន
យ៉ែម សំអូន
យ៉ែម សំអូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន