ថៃ៖ ស្វែងយល់ចិត្តគ្នាអស់រយៈពេល ៩ ឆ្នាំកន្លងមកហើយសម្រាប់គូស្នេហ៍តារាសម្តែងប្រុស Dan worrawech និងកញ្ញា Pattie Ung Sira។ ហើយបច្ចុប្បន្ននេះអ្នកទាំងពីរក៏បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួតផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ពួកគេក៏បានខាងទស្សនាវដ្តីហៅទៅថតដាក់នៅលើក្រប Bride Magazine ដោយបានស្លៀកសម្លៀកបំពាក់ជាកូនកំលោះកូនក្រមុំយ៉ាងស្រស់ស្អាត និងស្រស់សង្ហា សក្តិសមជាមួយគ្នាយ៉ាងខ្លាំង។
ឃើញហើយធ្វើឱ្យអ្នកគាំទ្រនឹកស្មានថា ជារូបភាព Pre-Wedding ពិតៗរបស់អ្នកទាំងពីរ ព្រមទាំងជូនពរឱ្យពួកគេមានសេចក្តីសុខ ស្រលាញ់គ្នាដល់ចាស់កោងខ្នង និងសូមឱ្យឆាប់បានរៀបមង្គលការជាមួយគ្នាក្នុងពេលឆាប់ៗនេះផងដែរ។
គួរឱ្យដឹងផងដែរថា ថ្វីត្បិតគូស្នេហ៍តារាមួយគូនេះ មានគម្លាតអាយុខុសឆ្ងាយពីគ្នាខ្លាំងបន្តិចមែន ប៉ុន្តែស្នេហារបស់អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែម និងរ៉ូមែនទិកជាមួយគ្នាធ្វើឱ្យអ្នកនៅលីវលួចច្រណែននឹងសុភមង្គលរបស់ពួកគេមិនតិចនាក់នោះទ៕
តោះចង់ដឹងថា Dan worrawech និងកញ្ញា Pattie Ung Sira ស្លៀកឈុតកូនកំលោះកូនក្រមុំបែបនេះហើយស្រស់ស្អាត និងសមគ្នាយ៉ាងណា យើងមកតាមដានទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖
ប្រភពរូបភាពពី៖ IG: BRIDE MAGAZINE
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]