ភ្នំពេញ៖ ក្រុមហ៊ុន Mitsu (Cambodia) បានរៀបចំកម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander ស៊េរីឆ្នាំ ២០១៩ របស់ខ្លួន ដែលខ្លួនបានបើកលក់ជាផ្លូវការនាថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៩ នៅក្នុងផ្សារទំនើប Aeon សែនសុខដែលមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរួមជាមួយនឹងវត្តមានរបស់ លោក សម្បត្តិ សំប៊ុន តេតាណា ជាអគ្គនាយករបស់ ក្រុមហ៊ុន Mitsu (Cambodia) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនផងដែរ ។

កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019

ជាការពិតណាស់រថយន្ត Mitsubishi All New Xpander នេះជាប្រភេទរថយន្ត  Small MPV ជាមួយនឹងការរចនានូវរាងថ្មីបែប«Dynamic Shield»ដែលធ្វើឲ្យផ្នែកខាងមុខ មើលទៅមានភាពស្រស់ស្អាត ស៊ីវិល័យ អមជាមួយក្រូមម៉េ ពីរសងខាង និង ប៉ាណាខាងមុខ ផ្នត់គំនិតនៃការរចនាផ្នែកខាងមុខមានលក្ខណៈល្អដាច់សម្រោប់ Mitsubishi ដែលផ្ដល់នូវទស្សនៈវិស័យទូលំទូលាយនិង វែងឆ្ងាយ និងជាការរចនាសម្រោប់សុវត្ថិ ភាពដល់អ្នកបើកបរ និងអ្នករួមដំណើរលើដងផ្លូវតែមួយ ។

ក្រឡេកទៅមើលផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើងបែបធំទូលាយ ដែលមានទៅដល់ ៧ កៅអីដែលមានដែលពោរពេញដោយផាសុខភាពដែលមើលទៅមាន លក្ខណៈបែបរថយន្តទំនើប អមជាមួយម៉ាស៊ីនត្រជាក់ពីរ ជួរដែលមាននៅខាងមុខនិងខាងក្រោយ ។

កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019

ការបើកបរប្រកបដោយឧត្តមភាព និង បច្ចេកវិទ្យាទំនើបទទួលយកនូវបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យ និងលេចធ្លោជាមួយម៉ាស៊ីន MIVEC មានទំហំស៊ីឡាង១.៥ ដែលទទួលបានការរចនាផ្នែកវិសកម្មដ៏ឥតខ្ចោះ។ កាន់តែពិសេស ម៉ាស៊ីន ប្រភេទនេះជួយសន្សំ សំចៃប្រេង កាត់បន្ថយការបំពុលបរិស្ថាន និងសម្លេងស្ងាត់ល្អ ប្រព័ន្ធហ្រ្វាំង ABS និង EBD ដោយប្រព័ន្ធហ្រ្វាំងនេះមានប្រសិទ្ធភាពខ្ពស់ នៅពេលជួបឧបសគ្គ ការគេចពីឧបសគ្គ និង ជួយទប់លំនឹង ពេលផ្លូវកោង ។

ចំពោះព័ត៌មានសម្អិត លោកអ្នកអាចទាក់ទងដោយផ្ទាល់ជាមួយបុគ្គិលផ្នែកលក់ និង ទស្សនាដោយផ្ទាល់នៅឯ Showroom របស់ក្រុមហ៊ុន Mitsu (Cambodia) អាស្រ័យដ្ឋាន ១២៨ វិថីសហពន្ធ័រុស្សី សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងតាមរយៈលេខ ០១០ ៩៩៩ ៨៩២៕  

កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019
កម្មវិធីសម្ពោធរថយន្តស៊េរីថ្មី Mitsubishi All New Xpander 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]