ភ្នំពេញ៖ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន ដែលមានតម្រូវការលើសពីការរំពឹងទុក។

នៅក្នុងឆ្នាំនេះ SsangYong នឹងបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងដែលងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះគឺជាកាអគារតាំងបង្ហាញទី២របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។

អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយនឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ពោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។

ការតាំងបង្ហាញរថយន្ត SsangYong

គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ។ ពិធីសម្ពោធជាផ្លូវការនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និងក្រុមការងារនៃក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត។

លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួននៅក្នុងខែ មីនា ឆ្នាំ២០១៨។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់យើង គឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងដែលធ្វើឱ្យយើងសម្រេចចិត្តបង្កើតអគារតាំងបង្ហាញថ្មីមួយនេះ នៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជនដែលមានស្រាប់ និងអតិថិជនបន្ថែមទៀតរបស់យើង»។
ការតាំងបង្ហាញរថយន្ត SsangYong

អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា។ ការមានកាអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។

លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ១៩៥៤ ដែលគិតមកដល់ឥលូវមានរយៈពេលជាង ៦៥ ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV Pick Up MPV Car ដែលមានលក្ខណៈ Dynamic Driving តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យបំពេញតាមតម្រូវការអតិថិជន។ ជារៀងរាល់ឆ្នាំការលក់របស់យើងមានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ ២០១៨ យើងលក់បានរថយន្តចំនួន១៤៤ ០០០ គ្រឿង និងក្នុងឆ្នាំ ២០១៩ យើងជឿជាក់ថានឹងកើនដល់ ១៦៣ ០០០ គ្រឿង។ ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយក្រុមហ៊ុន SsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិតពីរោងចក្រយើងផ្ទាល់មកកាន់ទីផ្សារប្រទេសកម្ពុជា»។
ពិធីបើកដំណើរការអគារតាំងបង្ហាញរថយន្ត

ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ដែលក្រុមហ៊ុនទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ២០១៨ និងឆ្នាំ ២០១៩ រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4x4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ 

ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត ៩០ គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃដើម្បីធ្វើការប្រកួតប្រជែង។ នៅឆ្នាំ ២០១៨ រថយន្ត SsangYong ម៉ូដែល Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺឈ្នះពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" "រថយន្តដែលខ្លាំង ធន់ រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ" និងពានរង្វាន់ "រថយន្ត 4X4 ប្រចាំឆ្នាំ"។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងខែមករា ឆ្នាំ២០១៩ រយៈពេល ២ ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែករថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងប្រភេទ "រថយន្ត Pick-Up ប្រចាំឆ្នាំ" ក្នុងឆ្នាំ ២០១៨។

រថយន្ត SsangYong

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានលោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា៖

«... ឧទាហរណ៍ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញរថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា 7 ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz»។
ពិធីបើកដំណើរការអគារតាំងបង្ហាញរថយន្ត
ពិធីបើកដំណើរការអគារតាំងបង្ហាញរថយន្ត
ពិធីបើកដំណើរការអគារតាំងបង្ហាញរថយន្ត

នៅឆ្នាំ ២០១៩ នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថា នឹងមានព្រឹត្ដិការណ៍ជាច្រើនកំពុងរង់ចាំនាពេលខាងមុខនេះ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតនៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។

ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888៕

បុគ្គលិកក្រុមហ៊ុន SsangYong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]