ចិន៖ ក្មេងជំទង់អាយុ ១០ឆ្នាំម្នាក់បានស្រក់ទឹកភ្នែក បន្ទាប់ពីម្តាយរបស់គេមិនទទួលយកចិញ្ចៀនពេជ្រដែលគេចង់ទិញឱ្យ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្មេងប្រុសជំទង់ម្នាក់ បាននាំម៉ាក់របស់គេទៅទិញចិញ្ចៀនពេជ្រនៅហាងលក់គ្រឿងអលង្ការមួយកន្លែងនៅក្នុងខេត្ត Hubei ។

យោងតាមវីដេអូបានឱ្យដឹងថា ក្មេងប្រុសម្នាក់នេះពិតជាឆ្លាត និងដឹងគុណម៉ាក់របស់គេជាខ្លាំង ដែលគេបានឱ្យម៉ាក់របស់គេ ល.ចិញ្ចៀនពេជ្រថាបម្រុងនឹងទិញទៅហើយ តែចុងក្រោយត្រូវម្តាយបដិសេធទៅវិញ។

ក្មេងប្រុសរូបនេះបាននិយាយថា៖

«ខ្ញុំចង់ទិញចិញ្ចៀនពេជ្រឱ្យម៉ាក់ខ្ញុំ ខ្ញុំបានសន្សំលុយជាយូរមកហើយ (លុយបានពីអាំងប៉ាវចូលឆ្នាំចិនខ្លះ) ព្រោះតែខ្ញុំឃើញម៉ាក់របស់មិត្តភក្តិខ្ញុំ សុទ្ធសឹងតែពាក់ចិញ្ចៀនពេជ្រ ហើយម៉ាក់ខ្ញុំមិនមានចិញ្ចៀនពេជ្រពាក់នឹងគេសោះ» ។

យ៉ាងណាមិញ ក្មេងប្រុសនេះបានជ្រើសរើសចិញ្ចៀនពេជ្រដែលមានតម្លៃ ៨,៨០០យ័ន (១,៣០០ដុល្លារ) ដែលម្តាយរបស់គេពិបាកនឹងទទួលយក។

ក្រោយមកគេក៏យំឱបម៉ាក់របស់គេ ក្រោយបដិសេធនឹងសំណើររបស់គេ។ យ៉ាងណាមិញ ដើម្បីជួយសន្សំលុយកូនប្រុសគាត់ គាត់ក៏មានចេតនាជ្រើសរើសចិញ្ចៀនពេជ្រដែលមានតម្លៃថ្លៃជាងហ្នឹង ពោលគឺតម្លៃ ៥០,៧០០យ័ន (៧,៤៨៥ដុល្លារ)។

ម៉ាក់របស់គេបានិយាយថា៖

«ម៉ាក់ចូលចិត្តអាមួយនេះ។ កូនអាចសន្សំលុយ ហើយចាំទិញអានេះឱ្យម៉ាក់នៅពេលក្រោយ» ។

វីដេអូនេះត្រូវបានថតដោយបុគ្គលិកហាងនៅទីនោះ ក្រោយមកពួកគេក៏បានសុំសិទ្ធិអ្នកស្រីបង្ហោះវីដេអូនេះ ចូលទៅក្នុងបណ្តាញសង្គម។ គ្រាន់តែបង្ហោះចូលភ្លាម មនុស្សម្នាបានធ្វើការ Like និង Share តៗគ្នាជាច្រើន។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងការពេញចិត្ត និងកោតសរសើរនូវទឹកចិត្តរបស់ក្មេងប្រុសខាងលើនេះជាខ្លាំង ដោយអ្នកខ្លះបានបញ្ចេញមតិ (Comment) ថា សង្ឃឹមថាពេលកូនប្រុសខ្ញុំធំឡើង គេនឹងដឹងក្តីដូចជាក្មេងប្រុសម្នាក់នេះទៅចុះ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ហេតុការណ៍នៅពេលនោះ
ចិញ្ចៀនដែលក្មេងនេះបម្រុងនឹងទិញឱ្យម៉ាក់គេ
ហេតុការណ៍នៅពេលនោះ
ហេតុការណ៍នៅពេលនោះ
ចិញ្ចៀនមួយទៀតដែលម៉ាក់គេជ្រើសរើស
ហេតុការណ៍នៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]