ភ្នំពេញ៖ ការប្រគំតន្ត្រីដ៏ធំ និងកក្រើក នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberg ជាស្រាបៀរកម្រិតពិភពលោក រសជាតិពិត ពីប្រទេសអាល្លឺម៉ង់ បានបញ្ចប់ទៅដោយរលូន និងទទួលបានភាពជោគជ័យយ៉ាងសម្បើម។

ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival

ការប្រគំតន្ត្រីដ៏ពិសេសមួយនេះ មានវត្តមានតារាល្បីៗជាច្រើនដួងនៅស្រុកខ្មែរចូលរួម ដើម្បីអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង ដោយរួមមានដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ប្រកបដោយក្តីរីករាយហ៊ោរកញ្ជៀវស្ទើរបែកឆាកតន្ត្រី។

ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival

ហើយអ្វីដែលកាន់តែពិសេសនោះ ក្រៅពីភាពរីករាយជាមួយតារាចម្រៀងល្បីៗ លំដាប់ស្រុកខ្មែររួចមក គ្រាន់តែបង្ហាញវត្តមាន លោក Brandon Beal ម្ចាស់បទ Twerk it like miley ឡើងពីឆាកតន្ត្រីដ៏ពិសេសមួយនេះភ្លាម សម្រែកហ៊ោកញ្ជៀវប្រកបដោយក្តីរំភើប លាន់ឮពេញមហាវេទិកានេះតែម្តង ដោយលោកបានសម្តែងបទចម្រៀង ៤បទ ដែលសុទ្ធសឹងតែជាបទល្បីៗរបស់លោកដូចជាបទ៖ Smile & Wave (Explicit), CPH Girls , Ex , Golden, និងបទ Twerk It Like Miley ដោយទទួលបានការគាំទ្រស្រែកហ៊ោរស្វាគមន៍យ៉ាងច្រើនលើសលប់ពីអ្នកគាំទ្រស្ទើរតែមិនគួរឱ្យជឿ ថែមទាំងអ្នកគាំទ្រនៅក្រោមឆាកនាំគ្នារាំចង្វាក់ TwerkTwerk យ៉ាងរីករាយតាមចង្វាក់ភ្លេងផងដែរ។

ឃើញថា លោក Brandon Beal ពិតជាទទួលបាន ការស្វាគមន៍រាក់ទាក់ កក់ក្តៅ និងមានការគាំទ្រយ៉ាងខ្លាំងតែម្តងពីប្រជាជនខ្មែរ ហើយបាន ធ្វើឱ្យលោកជាតារាបរទេសអន្តរជាតិ ដ៏ល្បីមួយរូបមានចិត្តរំភើប និងសប្បាយរីករាយជាខ្លាំង ចំពោះទិដ្ឋភាពដ៏ពិសេសមួយនេះ។

គួរឱ្យដឹងផងដែរថា កម្មវិធីដ៏អស្ចារ្យមួយនេះ មានមនុស្សម្នាយ៉ាងច្រើនកុះករ បានចូលរួមកម្សាន្ត ប្រកបដោយស្នាមញញឹម និងភាពរីករាយដោយមិនអាចប្រៀបបាន ថែមទាំងបានជួបជុំគ្នា នៅស្តង់ស្រាបៀរ Ganzberg ក្នុងបរិវេណកម្មវិធី ក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីស្រាបៀរ ពិតមកពីប្រទេស អាល្លឺម៉ង់ប្រកបដោយភាពរីករាយស្និទ្ធស្នាលផងដែរ៕ 

ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រី ​Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]