ភ្នំពេញ៖ កញ្ញា រ័ត្ន រចនា បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ប៉ុន្តែទើបតែបានលេចមុខមាត់ល្បី ក្នុងរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ ក្រោយច្រៀង Cover បទ «មេម៉ាយសប្បាយចិត្ត» ចែកចាយលើបណ្តាញសង្គម ដោយទទួលបានការគាំទ្រហួសពីការរំពឹងទុក។ 

ទន្ទឹមនឹងទទួលបានការគាំទ្រយ៉ាងខ្លាំង និងភាពជោគជ័យមួយជំហាននេះ ក៏បានធ្វើឲ្យតារាស្រីរូបនេះ បានឈានជើងចេញទៅសម្ដែង នៅឯក្រៅប្រទេសថែមទៀតផង ។

យ៉ាងណាមិញ នៅមុននេះបន្ដិច គេសង្កេតឃើញមានការភ្ញាក់ផ្អើល នៅលើគណនីហ្វេសប៊ុកផ្លូវការ កញ្ញា រ័ត្ន រចនា នូវរូបភាពកាលពីនាងនៅវ័យជំទង់ ដែលមើលទៅពិតជាខុសប្លែកគ្នាឆ្ងាយ និងពេលបច្ចុប្បន្ននេះតែម្ដង ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុង កញ្ញា រ័ត្ន រចនា រហស្សនាមមេម៉ាយសប្បាយចិត្តរូបនេះ ក៏បានសរសេរសាររៀបរាប់យ៉ាងដូច្នេះដែរថា៖

«ស្រណោះកាលអាយុ ១៤ឆ្នាំ ខំពាក់កែងពាក់សក់ធ្វើខ្លួន ម៉ែធាក់កង់ជូនទៅច្រៀង ញើសហូរដូចទឹក ធាក់កង់បណ្តើរជូតញើសបណ្តើរ នឹកដល់គ្រានោះម្តងម្តងបេះដូងខ្ញុំឈឺណាស់ អាណិតម៉ែ ម៉ែកុំភ័យកូនមិនអោយម៉ែពិបាកទៀតទេ ឥឡូវម៉ែមានការចងចាំល្អណាស់ ដល់ថ្ងៃផ្ញើលេខកូដអោយតែបាត់យូរតេមកចង់ ៩០ដងឃើញលេខចង់ខ្លាច» ៕

ទស្សនារូបភាពខាងក្រោម៖ 

រត្ន័ រចនា
រត្ន័ រចនា
រត្ន័ រចនា
រត្ន័ រចនា
រត្ន័ រចនា
រត្ន័ រចនា កាលពីអាយុ១៤ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]